តោះសាករៀនធ្វើ ស៉្ពាហ្គីទី (SPAGHETTI) ម្ដងមើល ងាយៗធានាថាឆ្ងាញ់!!!

របៀបធ្វើស៉្ពាហ្គីទី(SPAGHETTI)#គ្រឿងផ្សំ-សាច់គោចិញ្ច្រាំអោយម៉ត់-ប៉េងបោះ-ម្ទេសប្លោក-ខ្ទឹមបារាំងហាន់ជាដុំតូចៗ-ម្សៅស៊ុប-ស្ករស-ខ្ទឹមសចិញ្ច្រាំ-សូមមើលដូចក្នុងរូបភាព

#វិធីធ្វើ+របៀបស្រុះមីSpaghetti-ដាក់ដាំទឹកទុកអោយពុះរួចដាក់មីSpaghettiចូលទុកអោយឆ្អិនឡើងទន់រួចស្រង់ចេញមកដាក់ក្មុងទឹកត្រជាក់វិញ(ប្រសិនបើបងប្អូនគ្រាន់តែស្រង់ចេញធម្មតាមិនលាងទឹកត្រជាក់ទេអាចនិងធ្វើអោយវាស្អិតជាប់គ្នា)បន្ទាប់មកស្រង់ចេញពីទឹកត្រជាក់មកទុកអោយស្រក់ទឹកអស់រួចទុកមួយអន្លើ។

+របៀបឆាសាច់-ដាក់ខ្លាញ់ចូលក្នុងខ្ទះទុកអោយក្ដៅរួចដាក់ខ្ទឹមសចូលបំពងអោយឈ្ងុយហើយដាក់សាច់គោចូលត្រលប់ចុះឡើងរួចដាក់គ្រឿងដែលដែលបានបង្ហាញ(ដូចក្នុងរូប)អោយបានគ្រប់មុខរួចដាក់ម្សៅស៊ុប-ស្ករសនិងទឹកបន្តិចទុកអោយពុះភ្លក់មើលអោយល្មមតាមការចូលចិត្ត។

-បន្ទាប់មកដាក់ប៉េងបោះ-ខ្ទឹមបារាំងម្ទេសប្លោកចូលកូរអោយសព្វចូលជាតិជាមួយគ្រឿងរួចទុកអោយឆ្អិនបន្លែហើយលើកចេញ។-យកមីspaghettiមករៀបដាក់ចានហើយដួសសាច់ដែលបានឆាហើយស្រោចពីលើគឺជាការស្រេច។ប្រសិនបើប្រិយមិត្តចង់ដាក់ត្រីខកំប៉ុងចូលឆាជាមួយសាច់ថែមទៀតក៏បានតាមការនិយមចូលចិត្តទទួលទានរបស់អ្នក៕








ប្រភពអរ្ថបទ៖មេផ្ទះ