សូមសរសើរ ! ហាងលក់ទូរស័ព្ទមួយកន្លែងប្រើស្បោងដែលមានដាក់ ផែនទីទឹកដីកម្ពុជា កំពុងមានការចាប់អារម្មណ៍យ៉ាងខ្លាំង

ហ្វេសប៊ុក៖ នៅព្រឹកមិញនេះថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩ ពិតជាមានការចាប់អារម្មណ៍​ខ្លាំងមកលើរូបភាពមួយសន្លឹកដែលត្រូវបានបង្ហោះចែកចាយដោយគណនីហ្វេសប៊ុកមួយមានឈ្មោះថា(វ៉ាជុងឃី ហ្វូនសប)ដែលនោះគឺជាស្បោងដាក់ទូរស័ព្ទដែលមានបោះពុម្ពផែនទីប្រទេសកម្ពុជាយ៉ាងស្រស់ស្អាតតែម្តង។ យ៉ាងណាមិញចំពោះរូបភាពមួយនេះកំពុង មានការចែករំលែកយ៉ាងច្រើននៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក និងសរសើរគាំទ្រយ៉ាងខ្លាំងផងដែរពី សំណាក់អ្នកប្រើប្រាស់បណ្តាញសង្គម។ តើប្រិយមិត្តយល់យ៉ាងណាដែរ?