មិនសរសើរមិនបាន ! លោក ប៉ែន ចំរ៉ុង និងភរិយាថ្មោងថ្មី បង្កើតមុខជំនួញធំ ដោយចំណាយដើមទុនរាប់ម៉ឺនដុល្លារ ក្រោយរៀបការរួច

ភ្នំពេញ៖ តារាសម្ដែងនិងជាពិធីករសម្បូរវោហាស័ព្ទលោក ប៉ែន ចំរ៉ុង បានបញ្ចប់ពាក្យ«ពោះម៉ាយ»របស់ខ្លួនដោយបានក្រាបផ្ទឹមរៀបការ តាមប្រពៃណីខ្មែរកាលពីថ្ងៃទី២៨ខែវិច្ឆិកាឆ្នាំ២០១៩នេះជាមួយនឹងកូនក្រមុំអ្នកខេត្តបាត់ដំបងហើយក៏មិនមែនជាអ្នករស់នៅក្នុងចង្កោមសិល្បៈឡើយ។ បន្ទាប់រៀបការរួចរាល់ស្រាប់តែពេលនេះលោក ប៉ែន ចំរ៉ុងនិងភរិយាថ្មោងថ្មីរបស់ខ្លួនបើកមុខជំនួញធំដែលចំណាយទុនរាប់ម៉ឺនដុល្លារឯណោះ។


ជំនួញធំរបស់តារាសម្ដែង ប៉ែន ចំរ៉ុង និងភរិយានៅពេលនេះគឺការបើកការរដ្ឋានឧទ្យានពាណិជ្ជកម្ម,ផ្សារបន្លែ,សាច់ធម្មជាតិនិងផ្ទះល្វែង-ដីឡូតិ៍ ដោយបានបើកពិធីសម្ពោធនៅថ្ងៃទី១៣ខែធ្នូឆ្នាំ២០១៩របស់ក្រុមហ៊ុន(ត្រៃសូល៍ អ៊ីនវេសមែន ខូអិលធីឌី)នៅភូមិចំការដូង,ឃុំវាលពង់,ស្រុកឧត្តុង្គ,ខេត្តកំពង់ស្ពឺ លើទំហំដីប្រមាណជាង៤០ហិកតា។ ប៉ុន្ដែពិធីករនិងតារាសម្ដែងរូបនេះមិនបានប្រាប់ថាចំណាយទុនអស់ទឹកប្រាក់ប៉ុន្មានឲ្យច្បាស់លាស់និង ចូលភាគហ៊ុនជាមួយនរណាខ្លះឡើយ។

ពិធិករសម្ដីចាក់ទឹកមិនលិចលោកប៉ែន ចំរ៉ុងបានថ្លែងប្រាប់ថាទីតាំងដែលលោកកំពុងឈរជើងវិនិយោគនេះមានការសិក្សារច្បាស់លាស់ណាស់ទើបសម្រេចចិត្តដាក់ទុនព្រោះនៅតំបន់នេះមានប្រជាជនចំនួន២៨ភូមិកំពុងខ្វះខាតផ្សារបោះដុំបន្លែ សាច់ធម្មជាតិក្បែរផ្ទះ ហើយផ្សារនេះនឹងផ្ដល់សេវាកម្មងាយស្រួលដល់ពួកគាត់។ ផ្សារនោះនៅជាប់ផ្លូវកៅស៊ូ៦០ម៉ែត្រជាផ្លូវដែលមានសក្ដានុពលសេដ្ឋកិច្ចក្នុងការដឹកជញ្ជួនហើយលោកនឹងប្រឹងប្រែងសម្រេចគម្រោងធំនេះ ដើម្បីឲ្យផ្សារនោះអាចផ្គត់ផ្គង់ប្រជាពលរដ្ឋទូទាំងប្រទេសតែម្ដង។




%d bloggers like this: