ពិតជាកំសត់ណាស់ ! ថ្ងៃមង្គលការកូនស្រី ម្តាយទទួលមរណះភាព

ចំពោះជនជាតិខ្មែរពិធីរៀបអាពាហ៍ពិពាហ៍គឺជាព្រឹត្តិការណ៍ដ៏សំ​ខាន់បំផុតក្នុង​ឆាក​ជីវិត​មនុស្ស​គ្រប់​រូប​ដោ​យមុននឹងឈានដល់​កា​ររៀបអាពាហ៍ពិពាហ៍​យុវជនយុវតីខ្មែរ​តែងតែ​ស្វែងយល់​ពី​ចិត្តគ្នា​ទៅ​វិញ​ទៅមក​ និងមាន​គូស្នេហ៍​មួយចំនួនទៀត​បានតស៊ូនូវ​ឧបសគ្គ​និង​ដោះស្រាយ​បញ្ហា​ជាច្រើន​រួម​គ្នា​ទម្រាំមានថ្ងៃដ៏ពិសេសនេះ។


ដោយ​ឡែក​ពិត​ជា​គួរឲ្យ​សង្វេគ​ចិត្ត​ខ្លាំង​ណាស់​ ខណៈដែល​ដល់ថ្ងៃ​រៀបអាពា​ហ៍ពិពាហ៍​ ដែលជាថ្ងៃ​ដ៏មាន​ន័យ​បំផុត​​ក្នុង​ឆាក​ជីវិត​ បែរជា​អ្នក​ម្តាយ​បាន​លាចាកលោកចោ​លកូនទៅវិញ​។ នេះ​បេីយោងតាម​រ​យៈប្រភព​គណនី​ហ្វេសប៊ុក​ផេកមួយ​ឈ្មោះ​(ពិភព​ចែករំលែក​និង​កំសាន្ត​អារម្មណ៍)​ បាន​សរសេរ​រៀប​រាប់​ឲ្យ​ដឹង​ថា​៖អ្នកណាធ្វើចិត្តបានទៅលោកអើយថ្ងៃ​រៀប​អាពាហ៍ពិពាហ៍​កូនអ្នកម្តាយក៏លាចាកលោក។​ សពត្រូវបានលើកយកទៅធ្វើបុណ្យ នៅឯផ្ទះប្អូនស្រីនៃសព ដោយអោយបន្តពិធីមង្គលការរហូតដល់ចប់។​ សូមចូលរួមរំលែកទុក្ខផងប្អូនស្រី​ផង មាន​ទីតាំង​ស្ថិត​នៅ​ភូមិខ្នារស,ឃុំខ្នា,ស្រុកស្រីសន្ធរ,ខេត្តកំពង់ចាម។

%d bloggers like this: