ជប៉ុន បង្កើតគម្រោងចិញ្ចឹមត្រីឲ្យទទួលបានទិន្នផលខ្ពស់តាមរយៈការប្រើបច្ចេកវិទ្យាទំនើប ដោយជម្រុញឲ្យប្រជាពលរដ្ឋ ងាកមកចាប់យកមុខរបរនេះ ដើម្បីទទូលបានប្រាក់ចំណូលបន្ថែម ពីលើការងារធ្វើស្រែចំការ!

ជប៉ុនបង្កើតគម្រោងចិញ្ចឹមត្រីឲ្យទទួលបានទិន្នផលខ្ពស់តាមរយៈការប្រើបច្ចេកវិទ្យាទំនើបដោយជម្រុញឲ្យប្រជាពលរដ្ឋនៅឃុំស្រអែមខេត្តព្រះវិហារងាកមកចាប់យកមុខរបរនេះដើម្បីទទូលបានប្រាក់ចំណូលបន្ថែមពីលើការងារធ្វើស្រែចំការ

បានបង្ហាញពីគោលបំណងបង្កើតគម្រោងចិញ្ចឹមត្រីនិងភ្ញាស់កូនត្រីជាសហគមនដល់ប្រជាពលរដ្ឋដែលរស់នៅខេត្តព្រះវិហារក្នុងឃុំស្រអែមស្រុកជាំក្សាន្ត ដើម្បីចេះចិញ្ចឹមត្រីតាមបច្ចេកវិទ្យទំនើបដែលអាចទទួលបានទិន្នផលខ្ពស់និងប្រាក់ចំណូលបន្ថែមនិងបង្កើតមុខរបរនេះសម្រាប់ពួកគាត់ទៅថ្ងៃអនាគត់។

លោកតិរាអូ-ស៊ិនូបឹ នាយកគ្រប់គ្រងក្រុមហ៊ុនលីតិច(Litech)របស់ជប៉ុនបានឲ្យដឹងថាគម្រោងនេះមានផែនការច្រើនឆ្នាំមកហើយដោយគិតជាសំខាន់ជាងគេគឺបង្កើតកន្លែងភ្ញាស់កូនត្រីដើម្បីពង្រីកវិសាលភាពនៃការចិញ្ចឹមត្រីនៅជុំវិញខេត្តព្រះវិហារឲ្យបានច្រើនដោយសង្ឃឹមថានៅថ្ងៃក្រោយអាចផលិតបានកូនត្រីលក់ឲ្យប្រជាពលរដ្ឋក្នុងតម្លៃថោកប្រជាពលរដ្ឋអាចងាកមកចិញ្ចឹមត្រីវិញដែលនេះជាការបង្កើតមុខរបរបន្ថែមពីលើការងាធ្វើស្រែចំការបច្ចុប្បន្ន។

លោកសង្ឃឹមថាគម្រោងនេះអាចនិងជោគជ័យដើម្បីបង្កើតសេដ្ឋកិច្ចជូនប្រជាជនមួយកម្រិតទៀតដោយប្រជាពលរដ្ឋនិងទទួលបានអត្ថប្រយោជន៍ជាច្រើនពីការចិញ្ចឹមត្រីនិងបច្ចេកទេសថ្មីដែលនៅក្នុងគម្រោងនេះក៏មានបំណងនាំប្រជាកសិករទៅរៀនពីបច្ចេកទេសចិញ្ចឹមត្រីនៅប្រទេសថៃផងដែរ។ លើសពីនេះអត្ថប្រយោជន៍សំខាន់ទៅថ្ងៃក្រោយក្រុមហ៊ុនក៏និងជម្រុញទីផ្សារផ្នែកលក់ត្រីដែលកសិករអាចមានទីផ្សារតាមរយៈក្រុមហ៊ុនដែលមានស្រាប់នេះ។

នេះជាគម្រោងថ្មីមួយក្នុងការជួយប្រជាកសិករឲ្យទទួលបានមុខរបរបន្ថែម។ប្រជាពលរដ្ឋប្រមាណជិត៥ពាន់គ្រួសារដែលរស់នៅក្នុងតំបន់អភិរក្សរបស់អាជ្ញាធរព្រះវិហារពី២០ទៅ៣០ភាគរយគឺមានស្រះចិញ្ចឹមត្រីផ្ទាល់ខ្លួនហើយការបង្កើតកន្លែងភ្ញាស់កូនត្រីនៅទីនេះផ្ទាល់វាផ្តល់លក្ខណៈងាយស្រួលសម្រាប់ពួកគាត់និងផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋបានច្រើនក្នុងការរកទិញកូនត្រីនិងចំណីត្រីមិនពិបាកស្វែងរកទិញដូចមុន។បើតាមក្រុមហ៊ុនគម្រោងរបស់ជប៉ុនមួយនេះមិនផ្តោតសំខាន់ទៅលើប្រាក់ចំណេញនោះទេ ប្រាក់ដែលបានពីការលក់កូនត្រីឲ្យប្រជាកសិករក្រុមហ៊ុននិងយកទៅជួយប្រជាពលរដ្ឋក្រីក្រនៅឃុំផ្សេងទៀតដែលនៅក្បែរនោះនិងជាពិសេសយកទៅកសាងកន្លែងផលិតទឹកស្អាតនិងអណ្តូងទឹកចំនួន១០០ដើម្បីជួយប្រជាពលរដ្ឋឲ្យមានសុខភាពល្អ។

សូមជម្រាបថានេះគឺជាគម្រោងអេកូវីលីក(Eco-Village)ដែលមានកិច្ចសហការរវាងក្រុមហ៊ុនជប៉ុននិងអាជ្ញាធរព្រះវិហារដើម្បីបង្កើតមុខរបរជូនប្រជាពលរដ្ឋនៅតំបន់នេះឲ្យទទួលបានប្រាក់ចំណូលបន្ថែមពីការចិញ្ចឹមត្រីដោយអេកូវីលីក(Eco-Village)ស្ថិតនៅក្នងដែនគ្រប់គ្រងរបស់អាជ្ញាធរព្រះវិហារ។ នៅក្នុងនោះដែរក្រុមហ៊ុនលីតិចរបស់ជប៉ុន(Litech)ក៏បានចុះអនុស្សារណៈយោគយល់គ្នាជាមួយអាជ្ញាធរព្រះវិហារដើម្បីជម្រុញគម្រោងនេះឲ្យទទួលបានជោគជ័យ៕




ប្រភពអត្ថបទ៖CTC