(មានវីដេអូ)ក្រុមឆក់យ៉ាងសកម្មនៅប៉ោយប៉ែតត្រូវបានលោកអធិការនគរបាលដឹកនាំបង្ក្រាបមានភស្តតាងបទល្មើសលាក់ក្រោមពូកសំរាប់រាតត្បាតសង្គម…

ប៉ោយប៉ែត៖ បក្សពួកទំនើង១ក្រុមនៅប៉ោយប៉ែតត្រូវបានលោកអធិការនគរបាលដឹកនាំបង្ក្រាបមានភស្តតាងបទល្មើសលាក់ក្រោមពូកសំរាប់រាតត្បាតសង្គម

១.ឈ្មោះពេជ្រ សុីឡាងភេទប្រុស.អាយុ១៧ឆ្នាំ.ជនជាតិខ្មែរ.មុខរបរគ្មាន។២.ឈ្មោះអោក រស្មីភេទប្រុសអាយុ១៧ឆ្នាំ.ជនជាតិខ្មែរ.មុខរបរគ្មាន។៣.ឈ្មោះសេង លីញភេទប្រុស.អាយុ១៧ឆ្នាំ.ជនជាតិខ្មែរ.មុខរបរគ្មាន។៤.ឈ្មោះនួន វ៉េវភេទប្រុស.អាយុ១៧ឆ្នាំជន.ជាតិខ្មែរ.មុខរបរគ្មាន។៥.ឈ្មោះកែវ មករាភេទប្រុស.អាយុ១៧ឆ្នាំ.ជនជាតិខ្មែរ.មុខរបរកម្មករសំណង់។

ជនទាំង៥នាក់ខាងលើបានសារភាពថាខ្លួនពិតជាធ្លាប់បានធ្វើសកម្មភាពឆក់ ទូរសព្ទ័ដៃជនជាតិចិនជាច្រើនលើកមកហើយពិតប្រាកដមែន នៅក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែតដូចជា៖ផ្លូវដើមពុទ្រា.ផ្លូវក្រោយនាគទិព្វ.ផ្លូវ៩៩៩និងផ្លូវ.ជាតិលេខ៥ ក្រោយពេលបានឃាត់ខ្លួនជនទាំង៥បានចង្អុលបង្ហាញបន្ទប់ស្នាក់ ពេលនោះយើងបានរកឃើញដាវនិងកាំបិត.ពូថៅចំនួន៦។

តាមការចង្អុលបង្ហាញថាពេលធ្វើសកម្មភាពរួចជនទាំងនេះបានដកដាវលើកបង្ហាញដើម្បីកំញើញ។ ក្រោយពេលសាកសួរជនសង្ស័យធ្លើយថាខ្លួនពិតជាបានដកដាវគំរាមគេពិតមែន។ ជនសង្ស័យទាំង៥នាក់ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋានខេត្តផ្តន្ទាទោសតាមផ្លូវច្បាប់។



វីដេអូ