រំភើបណាស់! ក្រុមហ៊ុនយក្សផលិតម៉ាស៊ីនហ្គេមរបស់ជប៉ុនPSP និងNintendo បោះទុនជាង400លានដុល្លារបង្កើតរោងចក្រនៅកម្ពុជា អាចនឹងជួយឲ្យប្រជាពលរដ្ឋខ្មែរមានការងារធ្វើជាង២ពាន់នាក់ឆាប់ៗនេះ…

ហ្វេសបុក៖ សម្រាប់អ្នកតែងតែចូលចិត្តលេងហ្គេមប្រាកដជាធ្លាប់ដឹងឮរួចមកហើយ អំពីម៉ាស៊ីនហ្គេមចល័តដែលមានភាពល្បីល្បាញឈ្មោះថាSwitchរបស់ក្រុមហ៊ុនមកពីប្រទេសជប៉ុនNintendo។ ចុះប្រិយមិត្តទាំងអស់គ្នាតើធ្លាប់គិតមើលដែរឬទេថាវានឹងអាចមកផលិតនៅប្រទេសយើង និងនាំយកទៅទីផ្សារអន្ដរជាតិ ព្រោះនាពេលឆាប់ៗខាងមុខនេះវានឹងក្លាយទៅជាការពិតហើយ។

ដោយឡែកនៅយប់ថ្ងៃទី១២ខែធ្នូឆ្នាំ២០១៩នេះសម្តេចតេជោហ៊ុន សែនបានបញ្ជាក់នៅលើFacebookផ្លូវការរបស់សម្តេចថាក្រុមហ៊ុនជប៉ុន មីនីបៀ បានបោះទុនលើទឹកប្រាក់ប្រមាណជាង៤០០លានដុល្លារ ដើម្បីវិនិយោគលើការផលិតហ្គេមកំសាន្តPSP.GameនិងNintendo.Gameនៅកម្ពុជាដើម្បីចែកចាយទៅកាន់ពិភពលោក។

សម្តេចបានបញ្ជាក់ថែមទៀតថា ការវិនិយោគរបស់ក្រុមហ៊ុនជប៉ុនមួយនេះបានរួមចំណែកក្នុងការផ្តល់ការងារដល់ប្រជាជនខ្មែរជាង៧ពាន់នាក់ ហើយអាចនឹងកើនឡើងដល់២ម៉ឺននាក់ក្នុងពេលឆាប់ៗខាងមុខនេះផងដែរ។

នៅលើផេកសម្តេចតេជោបានរៀបរាប់ថា៖ កម្ពុជាទាក់ទាញនិងជាទីទុកចិត្តនៃក្រុមហ៊ុនវិនិយោគបរទេសអរគុណក្រុមហ៊ុន មីនីបៀ នៃប្រទេសជប៉ុនដែលបាននឹងកំពុងវិនិយោគជាមួយទំនុកចិត្តខ្ពស់លើទឹកប្រាក់ប្រមាណជាង៤០០លានដុល្លារអាមេរិកនៅកម្ពុជា ដែលបានផ្តល់ការងារដល់កូនក្មួយកម្មករជាង៧ពាន់នាក់ ហើយដែលចំនួននេះនឹងកើនរហូតដល់២ម៉ឺននាក់ក្នុងពេលឆាប់ៗខាងមុខ នៅពេលដែលក្រុមហ៊ុនចាប់ផ្តើមផលិតឧបករណ៍ហ្គេមកំសាន្តPSP.GameនិងNintendo .Gameនៅកម្ពុជាដើម្បីចែកចាយទៅកាន់ពិភពលោក។

រាល់នូវផលិតផលដែលបានផលិតនៅប្រទេសខ្មែរគឺមានគុណភាពកម្រិតអន្តរជាតិ ដែលមានស្លាកយីហោដាក់ថា៖(ផលិតនៅកម្ពុជាMade in Cambodia)ដែលកំពុងទាក់ទាញក្រុមហ៊ុនធំៗជាច្រើនក្នុងការមកវិនិយោគនៅក្នុងប្រទេសកម្ពុជា។ កម្ពុជាមានសុខសន្តិភាពកម្ពុជាកាន់តែទាក់ទាញ និងទទួលបាននូវអ្នកវិនិយោគ និងទេសចរកាន់តែច្រើនដែលនាំមកនូវប្រាក់ចំណូលកាន់តែខ្ពស់សម្រាប់ប្រជាពលរដ្ឋនិងកំណើនសេដ្ឋកិច្ចជាតិកាន់តែខ្ពស់៕









%d bloggers like this: