ប្ដីចិត្តអប្រិយ ប្រពន្ធ​សម្រាលកូន​បាន១​ខែ​ វាយធ្វើបាបនាងរួចរត់​ចោល​បាត់

(ភ្នំពេញ)៖ កំសត់ម្លេះស្ដ្រី​ម្នាក់​ទើប​សម្រាលកូន​បាន​ជាង​១​ខែ ត្រូវ​បាន​ប្ដី​វាយធ្វើបាប និង​ចុះ​ទៅ​ចោល​ដោយ​ទុក​ឲ្យ​ប្រពន្ធនិង​កូន​រស់នៅ​រកតែ​បាយ​ហូប​មិន​បាន​ផង​បង្កការភ្ញាក់ផ្អើល ​នៅ​វេលា​ម៉ោង​៧​និង​៣០៥នាទី​យប់ថ្ងៃ​ទី​១១ខែធ្នូ​ឆ្នាំ២០១៩ ស្ថិតនៅ​បន្ទប់​ជួល​ភូមិ​ត្រពាំង​ថ្លឹង​៣,សង្កាត់​ចោម​ចៅ​ទី​១,ខណ្ឌ​ពោធិ៍​សែន​ជ័យ,រាជធានីភ្នំពេញ។ ស្ដ្រីកម្សត់ខាងលើ​មានឈ្មោះ ចាន់​ ភក្ដីអាយុ​២៨​ឆ្នាំនិង​កូនប្រុស​ទើបបាន​ជាង​១​ខែមានស្រុក​កំណើត,រស់នៅ​ភូមិ​ឫស្សី​ជួរ,ឃុំ​ក្រោលគោ,ស្រុក​ស្វាយ​ជ្រំ,ខេត្តស្វាយរៀងស្នាក់​នៅ​បន្ទប់​ជួល​កន្លែងកើតហេតុ។ចំណែក​ប្ដី​ត្រូវគេស្គាល់ឈ្មោះ សា​រិ​ទ្ធ អាយុ​២៩​ឆ្នាំរស់នៅ​ស្រុកជាមួយ​គ្នា​តែ​ភូមិ​ឃុំ​ផ្សេង​គ្នា។


តាម​ប្រភព​ព័ត៌មាន​ពី​ស្ត្រី​ខាងលើ​បាន​និយាយ​រៀបរាប់​ទាំងទឹកភ្នែកថារូប​គាត់និង​ប្ដី​បាន​ស្រលាញ់​ដោយ​ចិត្តនិង​ចិត្ត​ហើយ​រស់នៅ​ផ្ទះ​ជួល​ជាមួយ​គ្នា​អស់​រយៈពេល​ជាង​២​ឆ្នាំ​មកហើយនិងបង្កើត​បានកូន​ប្រុស​ម្នាក់អាយុ​ទើបតែ​ជាង​១​ខែ។ ប្ដី​របស់​គាត់​ជា​កម្មករ​សំណង់ចំណែក​រូប​គាត់​វិញ​ពុំ​មានការ​ងារ​ធ្វើ​ទេព្រោះ​គាត់​ទើបនឹង​សម្រាលកូន។ប្រភពដដែលបានបន្តទៀតថានៅមុន​ថ្ងៃ​កើតហេតុ​មួយ​ថ្ងៃ​ប្តី​របស់​គាត់​បាន​នាំ​មិត្ត​ភ័ក្តិ​មក​ផឹកស៊ី​នៅ​បន្ទប់​ផ្ទះ​ជួល​របស់​គាត់ ដោយ​បំរុង​ឲ្យ​មិត្ត​ភ័ក្តិ​រស់នៅ​បន្ទប់​ជួល​ជាមួយ​ទាំង​គាត់​កំពុង​តែ​មាន​ជីវភាព​ខ្វះខាត​ផងបែរជា​ប្ដី​ឲ្យ​មិត្តភក្តិ​នៅ​ជាមួយ​ទៀតពេល​នោះ​គាត់​បាន​និយាយ​មិន​ចង់​ឲ្យ​នៅ​ជាមួយ​ធ្វើ​ឲ្យ​ឈ្លោះប្រកែក​សម្តី​គ្នា​រហូត​ប្ដី​វាយ​ធ្វើបាបរួច​ក៏​ចុះ​ចោល​គាត់​ទៅ​បាត់​តែ​ម្ដង ។

ប្រភព​ដដែល​បាន​រៀបរាប់​បន្ត​ទៀត​ថាកាលពីមុន​គាត់និង​ប្ដី​តែងតែ​រស់នៅ​ដោយ​មាន​ជីវភាព​ខ្វះខាត ថ្ងៃ​ខ្លះ​ដេក​ទាំង​អត់បាយ មួយ​ថ្ងៃ​២​ថ្ងៃ​ក៏​មាន​ដែរ។ បន្ទាប់​ពី​ការ​លិចលឺ​ថាមាន​ស្ត្រី​ទើប​សម្រាលកូន​ហើយ​ប្តី​រត់​ចោល​លោកនាយ​រង​ប៉ុស្តិ៍​ចោម​ចៅ​ទី​២មានការ​អាណិតអាសូរ​ពេក​ក៏​បាន​ជួយ​ជា​អង្ករ​ចំនួន​៥​គីឡូ និង​ម្ហូបអាហារព្រមទាំង​មុង​ភួយដល់ស្ត្រី​ដែល​ត្រូវ​ប្តី​រត់​ចោល។ សូ​ម្បី​តែ​ម្ចាស់ផ្ទះ​ជួល​ក៏​មិន​យក​ថ្លៃ​ឈ្នួល​នឹង​ទឹក​ភ្លើង​ផង​ដែរដោយ​ឃើញ​ជីវភាព​ខ្វះខាត​ខ្លាំង​ពេក៕

%d bloggers like this: