អ្នកឈ្នះរត់គេចខ្លួនអ្នកចាញ់ដេកស្លាប់! យុវជនមួយក្រុមដេញវាយយុវជន២នាក់ បណ្ដាលឲ្យស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់…(មានវីដេអូ)

ភ្នំពេញ៖ កាលពីម៉ោង៩និង៤០នាទីយប់ថ្ងៃទី១២ខែធ្នូឆ្នាំ២០១៩ដែលស្ថិតនៅមុខស្ថានទូតថៃនៅតាមផ្លូវព្រះនរោត្តមសង្កាត់ទន្លេបាសាក់.ខណ្ឌចម្ការមន មានការណីក្មេងស្ទាវដេញកាប់គ្នាហើយបណ្តាលអោយស្លាប់មនុស្សនិងម្នាក់ទៀតរងរបួសធ្ងន់។

តាមប្រភពបានអោយដឹងថា មុនពេលកើតហេតុគេឃើញក្មេងស្ទាវមួយក្រុមជិះម៉ូតូឌុបគ្នា៤ទៅ៥គ្រឿង មិនចាំម៉ាកដេញវាយយុវជនពីរនាក់តាមបណ្តោយផ្លូវកើតហេតុពីជើងទៅត្បូង។ ពេលនោះផងដែរជនរងគ្រោះបានស្រែកថាចោរៗ ហើយភ័យពេកក៏ដួលម៉ូតូក៏ត្រូវក្រុមជនសង្ស័យវាយបណ្តាលអោយស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់។

អ្នករងរបួសត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ចំណែកសាកសពយកទៅតម្កល់នៅវត្តរង់ចាំធ្វើកោសល្យវិច័យ។ សម្ភារបន្សល់ទុកនៅកន្លែងកើតហេតុមាន៖ កាំភ្លើងមួយដើមម៉ាកK59,ម៉ូតូម៉ាកBeatពណ៍សលាយក្រហមស្លាកលេខពោធិ៍សាត់ 1I-8728។ ក្រោយកើតហេតុសមត្ថកិច្ចចុះវាស់វែងនិងយកវត្ថុតាង ទៅរក្សាទុក ដើម្បីធ្វើការស្រាវជ្រាវបន្តដោយមិនទាន់អាចបញ្ជាក់ទេថាករណីនេះបណ្តាលមកពីអ្វី។ ជនរងគ្រោះនៅពុំទាន់ស្គាល់អត្តសញ្ញាណនោះទេ៕