ស៊ែរទាំងអស់គ្នាដេីម្បីកម្ពុជា! សូមស្វាគមន៍ក្រុមជម្រេីសជាតិកម្ពុជាអាយុក្រោម២២ឆ្នាំមកកាន់ព្រះរាជាណាចក្រកម្ពុជាវិញ បន្ទាប់ពីបញ្ចប់ភារកិច្ចក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី៣០នៅប្រទេសហ្វីលីពីន…(មានវីដេអូ)

កីឡា៖ ក្រុម​បាល់ទាត់​កម្ពុជា​បាន​បរាជ័យ​វគ្គ​ប៉េណាល់ទីទល់​ក្រុម​មីយ៉ាន់ម៉ាដោយលទ្ធផល៦ទល់នឹង៧។ ​ដូច្នេះកម្ពុជាទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៤​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម​ឆ្នាំ ២០១៩​នៅ​ប្រទេស​ហ្វីលីពីន។

​ចាញ់​នៅ​វគ្គ​ប៉េណាល់ទី​នេះ​គឺ​ក្រោយ​ពី​ខ្សែ​ប្រយុទ្ធ កែវ សុខផេង ​ទាត់​បាល់​ចុង​ក្រោយ​បុក​បង្គោល​ទី។ ការ​ធ្វើ​មិន​បាន​សម្រេច​នេះ​ហើយធ្វើ​ឱ្យ​សុខផេង ​បន្ទោស​ខ្លួន​ឯង​ជា​ខ្លាំង ខណៈ​ដែល​អ្នក​គាំទ្រ​កម្ពុជា​គ្រប់​គ្នា​ដែល​យល់​ច្បាស់​ពី​បាល់ទាត់បង្ហោះសារ​លើក​ទឹក​ចិត្ត​គ្រប់​រូបភាព​តែ​ម្ដង។

ជាមួយ​គ្នា​នេះ​ដែរ​លោកFelix​ដែល​ជា​គ្រូ​បង្វឹក​ក្រុម​កម្ពុជា​ក៏​បាន​លើក​រឿង​នេះ​ឡើង​មក​និយាយ​ដែរ។ ​គ្រូ​អាហ្សង់ទីន​រូប​នេះបាន​បញ្ជាក់​ថាសុខផេង ​ធ្វើ​បាន​ល្អ​គ្រប់​ប្រកួត​កន្លង​មក។ ​សម្រាប់​ប្រកួត​ចុង​ក្រោយ​នេះប្រសិន​បើ​មិន​មាន​បាល់​ហ្វ្រីឃីក​១​គ្រាប់​របស់​គេ​ទេនោះ​កម្ពុជា​ក៏​មិន​បាន​ដល់​វគ្គ​ប៉េណាល់ទី​នេះ​ដែរ។កីឡាករ​ទាំង​អស់​សុទ្ធ​តែ​ធ្លាប់​មាន​កំហុសឬ​ប៉េណាល់ទី​មិន​ចូលដូច្នេះ​មិន​មាន​អ្វី​ប្លែក​ឡើយ។ ត្រូវ​យក​បរាជ័យ​នេះ​ដើម្បី​អភិវឌ្ឍ​ខ្លួន​បន្ដ​បន្ទាប់​ទៀត៕

ដោយឡែកក្រឡែកទៅមើលក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម២២ឆ្នាំបានវិលត្រលប់មកកាន់ប្រទេសមាតុភូមិវិញហើយ បន្ទាប់ពីបញ្ចប់ភារកិច្ចក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី៣០នៅប្រទេសហ្វីលីពីន។ តោះទៅមើលកម្រងរូបភាពការមកដល់របស់ក្រុមជម្រេីសជាតិកម្ពុជាអាយុក្រោម២២ឆ្នាំនៅខាងក្រោមនេះ៖























វីដេអូ៖

%d bloggers like this: