គួរឲ្យអាណិតណស់ ! បុគ្គលិកក្រុមហ៊ុន Opennet ម្នាក់ឡើងតខ្សែអ៊ិនធើណេត ប៉ះចរន្តអគ្គីសនី ឆក់ឆេះសក់ និងឆេះខ្នង ដូចគេដុតទាំងរស់

(ភ្នំពេញ)៖ហេតុការណ៍គ្រោះថ្នាក់នេះបាន​កើតឡើងនៅថ្ងៃទី១២​ខែធ្នូឆ្នាំ២០១៩ស្ថិតនៅផ្លូវជាតិលេខ៦ក្នុង​ភូមិគៀនឃ្លាំង,សង្កាត់ព្រែកលៀប,ខណ្ឌជ្រោយចង្វា។ បុគ្គលិកក្រុមហ៊ុន Opennet ឡើងតខ្សែអ៊ិនធើ​ណេតប៉ះចរន្តអគ្គីសនីឆក់ឆេះសក់និងឆេះខ្នងដូច​គេដុតទាំងរស់តែសំណា​ងល្អត្រូវអ្នកធ្វើការជាមួយគ្នារួមទាំងអ្នកភូមិនាំគ្នាទាញយកចេញបញ្ជូនទៅសង្គ្រោះរួច​ផុតពីគ្រោះថ្នាក់ដល់អាយុជីវីត។ ជនរងគ្រោះត្រូវនគរបា​លអោយដឹងថាមានឈ្មោះ ទឹម ឈុន អាយុ៣០ឆ្នាំជាបុគ្គលិកក្រុមហ៊ុនOpennet ស្នាក់នៅម្តុំសួនឧស្សាហ៍កម្មកា​ណាឌីយ៉ាក្នុងសង្កាត់ចោមចៅ២,ខណ្ឌពោធិ៍សែនជ័យ,ត្រូវចរន្តអគ្គីសនីឆក់​ឆេះសក់និងឆេះខ្លោចខ្នងរងរបួសធ្ងន់ធ្ងរត្រូវបានអ្នកធ្វើការជាមួយគ្នាដឹកតាមម៉ូតូកង់៣បញ្ចូនទៅកាន់មន្ទីរពហុព្យាបាលតុសិត។


ប្រភពពត៌មាននៅកន្លែងកើត​ហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុគ្គលិកក្រុមហ៊ុនខ្សែ​កាបមានគ្នា២នាក់បានដាក់ជណ្តើរឡើងតខ្សែអ៊ីនធើណេត។ ខណៈតបណ្តាញនោះជនរងគ្រោះក៏បានដាក់ខ្សែក្រវ៉ាត់ត្រឹមត្រូវហើយបាននឹងប៉ះបណ្តាញអគ្គីសនីឆក់បែកផ្កាភ្លើងឆេះសក់និងអាវបណ្តាលអោយឆេះខ្លោចខ្នង។ ប្រភព​បន្តទៀតថាភ្លាមៗត្រូវបានអ្នកធ្វើការការជាមួយគ្នាទៅដោះខ្សែក្រវា​ត់ចាប់ទាញចេញយក​ដាក់លើដំបូលផ្ទះក្រោយមកអ្នកភូមិបាននាំគ្នាជួយទំលាក់នាំយក​ទៅសង្គ្រោះ។ បើតាមឈ្មោះឃួន ចាន់ធី អាយុ៣៥ឆ្នាំដែលជាអ្នកធ្វើការជាមួយគ្នាបានអោយដឹងថាខ្លួនត្រូវបានបុគ្គលិកក្រុមហ៊ុនជួលក្នុង១ថ្ងៃតម្លៃ១៥ដុល្លារម្នាក់ដើម្បីអោយតខ្សែអ៊ិនធើណេ​តនៅពេលគាបខ្សែក៏ប៉ះខ្សែបណ្តាញអគ្គិសនីឆក់ចរន្តឆក់បណ្តាលអោយរងរបួសធ្ងន់តែម្តង៕


%d bloggers like this: