ឃាត់ខ្លួនជនជាតិចិន៣នាក់ ក្នុងករណីចាប់ជនជាតិចិនដូចគ្នាបង្ខាំងជំរិតទារប្រាក់នៅស្រុកកោះធំ

ស្រុកកោះធំ៖ ករណីជនជាតិចិនចាប់ជនជាតិចិនបង្ខាំងជំរិតទារប្រាក់កើតហតុនៅថ្ងៃទី១១ខែធ្នូឆ្នាំ២០១៩ វេលាម៉ោង២១និង៣០នាទី នៅចំណុចភូមិជ្រៃធំ,ឃុំសំពៅពូន,ស្រុកកោះធំ,ខេត្តកណ្ដាល។ ជនរងគ្រោះឈ្មោះ(តឹង ធៀនសឹង)ភេទប្រុស,អាយុ១៨ឆ្នាំជាជនជាតិចិនមានទីលំនៅស្នាក់នៅភូមិក្អមសំណរក្រោម,ឃុំក្អមសំណរ,ស្រុកលើកដែក,ខេត្តកណ្ដាល,មានមុខរបរជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា។ឃាត់ខ្លួនជនសង្ស័យ០៣នាក់៖



១-ឈ្មោះស៊ាវ ជីវ័យ,ភេទប្រុស,អាយុ២៦ឆ្នាំជនជាតិចិន មុខរបរជាកម្មករ។ ២-ឈ្មោះចាង វ័យជី,ភេទប្រុស,អាយុ១៩ឆ្នាំ,ជនជាតិចិន មុខរបរជាបុគ្គលិកទីផ្សារ។ ៣-ឈ្មោះចឹង វួយភីង,ភេទប្រុស,អាយុ២៤ឆ្នាំ,ជនជាតិចិន មានមុខរបរជាបុគ្គលិកទីផ្សារអ្នកទាំង៣ស្នាក់នៅភូមិជ្រៃធំ,ឃុំសំពៅពូន,ស្រុកកោះធំ។ដកហូតបានរថយន្ត០១គ្រឿង,កាំបិប៉័ងតោ១កូនកាំបitស្រួច+កន្ត្រៃ១,លិខិតឆ្លងដែន២ច្បាប់,ទូរស័ព្ទ៣គ្រឿង,កាបូបដៃ១,កាតធនាគារ(ATM)១០សន្លឹក,ប័ណ្ណសម្គាល់ខ្លួន ២សន្លឹក,លិខិតជួលរថយន្ដ១ច្បាប់,ពិលឆក់១គ្រឿង,ម៉ាស់៥។ បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងត្រូវបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកដើម្បីបន្តចាត់ការតាមនីតិវិធី។