សឹងតែមិនគួរឲ្យជឿ ! បុរសកើតជំងឺ Depression ធ្លាក់ខ្លួនក្លាយជាអ្នកសុំទាន មានសមត្ថភាពអាចនិយាយបានដល់ទៅ ៥ភាសាបានយ៉ាងស្ទាត់ជំនាញ…(មានវីដេអូ)

(ហ្វេសប៊ុក)៖ ដូចដែលប្រិយមិត្តបានជ្រាបច្បាស់មកហើយ កាលពីពេលថ្មីៗនេះមានវីដេអូមួយត្រូវបានមហាជនក្នុងបណ្ដាញសង្គមហ្វេសប៊ុកមានការចាប់អារម្មណ៏យ៉ាងខ្លាំង និងបាននាំគ្នាស៊ែរចែករំលែករហូតដល់​ជាង១មុឺងដងឯណោះពាក់ពន័្ធនឹងបុរសម្នាក់ដែលបា​នអះអាងខ្លួនជាអ្នក​សុំទានប៉ុន្ដែចំណះដឹងរបស់គាត់វិញគឺពិតជាពិសេសនិងល្អខ្លាំងតែម្ដង។ ជាមួយគ្នានេះដែរបុរសរូបនេះក៏បានបញ្ជាក់ថា កាលពីអតីតកាលរបស់ខ្លួនគឺរូបលោកក៏ធ្លាប់ជាអ្នកBusinessមួយរូបដែលមានកេរ្ដិ៍ឈ្មោះម្នាក់ផងដែរប៉ុន្ដែក្រោយមកគាត់ក៏មានជំងឺDepressionកម្រិតធ្ងន់ធ្ងរតែគាត់មិនបានជ្រើសរើសយកវិធីសម្លាប់ខ្លួនយកមកប្រើប្រាស់នោះទេទើបដូច្នេះហើយគាត់បានសម្រេចចិត្ដដើរសុំទានគេយ៉ាងដូច្នេះតែម្ដង។



ទន្ទឹមនឹងនេះដែរក្រោយពីបានស្ដាប់ អំពីជីវប្រវត្ដិដ៏កំសត់​របស់អ្នកសុំទានខាងលើរួចមកស្រាប់តែមានម្ចាស់គណនីយហ្វេសប៊ុកមួយបានទម្លាយអំពីវីដេអូចាស់មួយរបស់មេបក្សស្មូមសុំទានខាងលើ(កែវ សុដារ៉ា)កាលពីអំឡុងឆ្នាំ២០១៧ស្ដីពី រូបគាត់បានទៅសុំស្រាបៀរគេផឹកហើយនឹងបានទម្លាយប្រាប់ឲ្យដឹងពីចំនេះដឹងរបស់លោកគឺអាចនិយាយបានរហូតទៅដល់៥ភាសាឯណោះដែលមានដូចជា ខ្មែរ អង់គ្លេស វៀតណាម ចិន បារាំង ជាដើម។




​​

%d bloggers like this: