ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុនិងលោកជំទាវបានរៀបចំពិធីមួយហៅថា(ហោមពិធី)និងបញ្ចុះថ្មព្រះភូមិ ក្នុងមង្គលស្តេចរាជសីហ៍ ប្រចាំក្រុងព្រះសីហនុ…(មានរូបភាព)

(ក្រុងព្រះសីហនុ)៖ នាព្រឹកថ្ងៃទី១២ខែធ្នូឆ្នាំ២០១៩ រដ្ឋបាលខេត្តព្រះសីហនុបានរៀបចំពិធីមួយហៅថា(ហោមពិធី) និងបញ្ចុះថ្មព្រះភូមិ ក្នុងមង្គលស្តេចរាជសីហ៍ ប្រចាំក្រុងព្រះសីហនុនៅរង្វង់មូលតោ២,ក្នុងសង្កាត់លេខ៤,ក្រុងព្រះសីហនុ។ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុនិងលោកជំទាវ ព្រមទាំងឯកឧត្តម ជាម ហុីម ប្រធានក្រុមប្រឹក្សាខេត្តបានអញ្ជើញធ្វើជាអធិបតីដឹកនាំមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធនិងប្រជាពលរដ្ឋ ធ្វើពិធីនេះផ្ទាល់ ក្នុងនោះឯកឧត្តមអភិបាលខេត្តមានប្រសាសន៍ថា៖


ពិធីនេះធ្វើឡើងតាមបែបព្រះពុទ្ធសាសនាផងនិងតាមបែបព្រហ្មញ្ញសាសនាផង ដើម្បីបួងសួងសុំសេចក្តីសុខចម្រុងចម្រើន,សិរីសួស្តី,ជ័យមង្គល,បវរមហាប្រសើរជូនថ្នាក់ដឹកនាំខេត្តមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់កងកម្លាំងប្រដាប់អាវុធ,អាជីវករ,ពាណិជ្ជករ,ប្រតិបត្តិករ,វិនិយោគិនគ្រប់ជាតិសាសន៍ ព្រមទាំងប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈនៅទូទាំងខេត្តព្រះសីហនុបណ្តេញចេញនូវគ្រោះភ័យអន្តរាយព្រមទាំងនាំមកនូវការអភិវឌ្ឍន៍រីកចម្រើន។ នៅក្នុងពិធីមង្គលនេះ ក៏មានរៀបចំរាប់បាត្រប្រគេនព្រះសង្ឃចំនួន៩៩អង្គផងដែរ។ សូមបញ្ជាក់ថា រូបសំណាកតោ២គឺជាតំណាងអោយខេត្តព្រះសីហនុដែលកន្លងមកពលរដ្ឋមហាជនទុកជាទីសក្ការៈបូជាផងនិងជាកន្លែងសម្រាប់ទេសចរណ៍ចូលទៅលេងកំសាន្តផងដែរ🌹🌹🌹🌹