ជួយស៊ែរចែកគ្នាដឹងផង! អ្នកទាំងអស់គ្នាមិនគួរអូសរំលងទេ! អ្នកជំនាញដាស់តឿនដល់អ្នកបរិភោគថ្លើមជ្រូកច្រើន​ អាចបណ្ដាល​ឲ្យស្លាប់យ៉ាងឆាប់បំផុតព្រោះតែ…

ហ្វេសបុក៖ ប្រិយមិត្តច្បាស់ជាបានដឹងហើយថាថ្លើម​ជ្រូកគឺជា​អាហារដែល​សម្បូរ​ទៅដោយ​វីតាមីននិង​ជាតិដែក (ក្នុង​ថ្លើមជ្រូក១០០ក្រាម​ មាន​ជាតិ​ដែក២៥មីលីក្រាម)។ ដូច្នេះ​អាហារមួយ​ប្រភេទនេះ​អាច​ព្យាបាល និងការ​ពារ​ភាព​ស្លេកស្លាំង​យ៉ាង​មាន​ប្រសិទ្ធិភាព។

តែទោះជាយ៉ាងណា​ក៏ដោយថ្លើ​មគឺជាភ្នាក់ងារ​កម្ចាត់​ជាតិ​ពុល​ចេញ​ពី​រាង​កាយ ហើយ​វា​ក៏​ជា​កន្លែង​ផ្ទុក​សំណល់​ពុល​ជាច្រើន​ផង​ដែរ។ ជា​ពិសេស​​ជ្រូក​ដែល​ឈឺ, ជ្រូក​មាន​ជំងឺ​រលាកថ្លើមឬ​មហារីក វាមាន​ផ្ទុក​សារធាតុ​ពុល​ច្រើនព្រម​ទាំង​មេរោគបង្ក​ជំងឺផ្សេងៗ។

លើស​ពីនេះទៅ​ទៀត ថ្លើម​ក៏ជា​ផ្ទះ​សម្រាប់​ផ្ទុក​នូវពពួក​​(ប៉ារ៉ាស៊ីត)ដែរ។ ប្រសិន​បើ​អាហារ​ដែលអ្នក​បរិភោគ​មិន​បាន​ឆ្អិន​ល្អ ប្រភេទ​នៃ​ពពួក(ប៉ារ៉ាស៊ីត​)នេះនឹង​ជ្រាប​ចូលទៅក្នុងរាង​កាយ​របស់​អ្នកហើយ​បណ្តោយ​ឲ្យមាន​ជំងឺធ្ងន់ធ្ងរ។ ដូច្នេះ​ដើម្បី​ឲ្យ​ការ​បរិភោគ​ថ្លើម​ជ្រូក​ប្រកប​ទៅ​ដោយ​សុវត្ថិភាព សូម​ចងចាំបំរាម​មួយ​ចំនួន​ដូច​ខាង
ក្រោម៖

១.កុំបរិភោគ​បរិភោគ​ថ្លើមជ្រូក​ច្រើន​ពេកថ្លើម​ជ្រូក​មាន​ផ្ទុក​សារធាតុ​កូឡេស្តេរ៉ុ​ខ្ពស់។ ប្រសិន​បើអ្ន​បរិភោគ​ច្រើន​ពេកឬ​ថ្លើម​ជ្រូក​មួយថ្ងៃម្តង​ក្នុងរយៈពេល​វែង វា​នឹង​ធ្វើ​ឲ្យ​អ្នក​មាន​ជាតិ​កូឡេស្តេរ៉ុល​កាន់តែ​ច្រើន​ដែល​អាច​បណ្តោល​ឲ្យមាន​ជំងឺធ្ងន់​ធ្ងរដូចជា៖ ជំងឺបេះដូង.សម្ពាធ​ឈាម​ខ្ពស់.ក្រិន​រឹង​សសៃឈាម…ដែល​ជំងឺទាំងនេះ​អាច​ឆក់​យកជីវិត​របស់​អ្នកបាន​គ្រប់ពេល។

២.កុំបរិភោគ​ថ្លើម​ជ្រូក​ជាមួយ​នឹង​ អាហារ​ដែល​សម្បូរ​វីតាមីនCនៅក្នុងថ្លើម​ជ្រូក​មាន​ផ្ទុក​ទៅ​ដោយ​សារធាតុ​ស្ពាន់​យ៉ាងច្រើន​លើសលុប ។ នៅពេល​ដែល​សារធាតុ​ទាំង​នេះ​ផ្សំ​ជាមួយនឹង​វីតាមីនCសមាសធាតុ​សំខាន់ៗជាច្រើននឹង​ត្រូវបាត់​បង់។ ជា​ពិសេស​ប្រសិន​បើ​ឆា​ថ្លើម​ជ្រូក​ជាមួយនឹង​សណ្តែក​បណ្តុះ សារធាតុ​​វីតាមីនCជាច្រើន​ដែល​មាន​នៅ​ក្នុងសណ្តែក​បណ្តុះ​ស្ទើរតែ​ទាំង​អស់​នឹង​ត្រូវបាន​បង់​សារធាតុ​ចិញ្ចឹម។

៣.កុំបរិភោគ​ថ្លើម​ជ្រូក​ដែល​មិន​បាន​ចម្អិននៅក្នុងថ្លើមជ្រូកមាន​ផ្ទុកជាតិពុល​ច្រើន​ណាស់ មួយផ្នែក​ដោយសារតែអាហារ​ដែល​បាន​នាំ​ចូលទៅ​ក្នុងរាង​កាយមានបរិមាណ​ជាតិពុល​ច្រើន មួយផ្នែកទៀត​ដោយសារតែ​ថ្លើម​មាន​មុខងារក្នុងការបន្សាប​ជាតិ​ពុល ទើប​ថ្លើម​ត្រូវ​ស្រូប​យក​ជាតិ​ពុល​ទាំងអស់។ដូច្នេះ​នៅពេល​ដែល​បរិភោគ​ថ្លើម​ជ្រូក​ត្រូវ​ចម្អិន​ឲ្យបាន​ហ្មត់​ចត់ជា​ពិសេសថ្លើម​ដែល​នៅ​ឆៅ​ ព្រោះ​វា​អាច​បង្កអោយមាន​ផល​វិបាក​យ៉ាង​ធ្ងន់​ធ្ងរ​ដល់​រាងកាយ។

ចំណាំ៖ នៅពេល​ដែល​ចម្អិន​ថ្លើម​ត្រូវ​ត្រាំ​ក្នុងទឹក​អំបិល​ឲ្យបាន​១០នាទី​ទៅ​កន្លះ​ម៉ោង​ជាមុន​សិន ដើម្បីកាត់​បន្ថយ​ជាតិ​ពុល​ពីក្នុងថ្លើម។ មាន​មនុស្ស​ជាច្រើន​ណាស់នៅ​តែមាន​ទម្លាប់​ត្រាំ​ថ្លើម​ក្នុងទឹកដោះគោ​ដើម្បី ​បំបាត់​ក្លិន និង​ដើម្បី​ឲ្យថ្លើម​កាន់តែមាន​រស់​ជាតិឆ្ងាញ់។

បន្ទាប់ពី​ត្រាំ​ថ្លើម​រួច​ហើយត្រូវលាង​ជម្រះ​ឈាម​ដែល​ប្រលាក់​ចេញ​អោយ​អស់ និង​បរិភោ​គ​អាហារដែល​នៅ​ថ្មីៗ។ប្រសិនបើ​ថ្លើម​មិន​ត្រូវបាន​ចម្អិន​ទេ បាក់តេរីនិងស៊ុត​ប៉ារ៉ាស៊ីត​ក្នុងថ្លើម​មិន​ត្រូវបាន​សម្លាប់​ទេ ហើយវានៅ​តែមាន​សមត្ថភាព​បង្ករ​ជំងឺផ្សេងៗបាន​ដដែល៕


%d bloggers like this: