សមត្ថកិច្ចខេត្តរតនគិរី ចាប់មុខសញ្ញាចាស់ រថយន្តក្រុងលំដាប់VIPរបស់វៀតណាម ដឹកឈើល្មើសច្បាប់បម្រុងឆ្លងដែន ទៅប្រទេសវៀតណាម

សមត្ថកិច្ចខេត្តរតនគិរីចាប់មុខសញ្ញាចាស់រថយន្តក្រុងលំដាប់VIPរបស់វៀតណាមដឹកឈើល្មើសច្បាប់បម្រុងដឹកឆ្លងដែនទៅប្រទេសវៀតណាម។ដោយសារតែ រថយន្តក្រុងVIPមួយនេះដឹកភ្ញៀវតែ4នាក់ មុខដដែលដដែលទៅមកទៅមកជារៀងរាល់ថ្ងៃទើបសមត្ថកិច្ចកើតការសង្ស័យក៍ត្រួតពិនិត្យឃើញនៅលើដងផ្លូវជាតិលេខ 78 នៅស្រុកបរកែវខេត្តរតនគិរី នាថ្ងៃទី១១ខែធ្នូ ឆ្នាំ២០១៩។


សមត្ថកិច្ចប្រាប់ថា ខណៈពេលដែលសមត្ថកិច្ចធ្វើការត្រួតពិនិត្យក៏ស្រាប់តែអ្នកពាក់ព័ន្ធនៅក្នុងរថយន្តនោះរត់ចោលតែម្ដងទៅ។សមត្ថកិច្ចបញ្ជាក់ទៀតថា មិនមែនសមត្ថកិច្ច ប្រាប់ឲ្យអ្នកពាក់ព័ន្ធទាំងនោះរត់ចោលឡានទេគឺក្រុមពួកគេភ័យ ក៏រត់ចោលខ្លួនឯងតែម្ដងទៅ ។ហើយសមត្ថកិច្ច រ័ត្នដេញតាមដែរ តែដេញអត់ទាន់ទេ ដោយសារក្រុមវៀតណាមដឹកឈើទាំងនោះអត់មានដុះក្បាលពោះទេ ហើយរត់លឿនណាស់។ សមត្ថកិច្ចបានបញ្ជាក់បន្ថែមទៀតថា រង់ចាំបទបញ្ជាថ្នាក់លើបើមានបទបញ្ជានិងដុតរថយន្តក្រុងដឹកឈើល្មើសច្បាប់លំដាប់VIPនេះចោលតែម្ដង៕