បើគាំទ្រជួយស៊ែរឲ្យidolយើងម្នាក់១ផង! ពិតជាតារាគំរូមែន លោក នីកូ​ បាន​អះអាង​ថា​លោក​មិន​ទទួល​ថត​ផ្សាយ​​ពាណិជ្ជ​គម្ម​គ្រឿងស្រវឹង​ឡើយ​ ទោះ​ក្នុង​តម្លៃ​ខ្លួន​ខ្ពស់​យ៉ាងណាក៏ដោយ…

ភ្នំពេញ៖ រយៈពេល​ជាច្រើន​ឆ្នាំ​ក្នុង​អាជីព​សិល្បៈ​គេក​ម្រ​ឃើញ​តារាចម្រៀង​រូប​សង្ហា​ ​នី​កូ​ ​បង្ហាញមុខ​ក្នុង​ស្ប៉ត​ពាណិជ្ជកម្ម​គ្រឿងស្រវឹង​ណាស់​​។​ ​អ្វី​ដែល​គួរ​ឱ្យ​សរសើរ​នោះ​នី​កូ​ ​ធ្លាប់បាន​អះអាង​ថា​លោក​មិន​ទទួល​ថត​ផ្សាយ​​ពាណិជ្ជ​គម្ម​គ្រឿងស្រវឹង​ឡើយ​ ទោះ​ក្នុង​តម្លៃ​ខ្លួន​ខ្ពស់​យ៉ាងណាក៏ដោយ ។​ ​​ការ​លើកឡើង​របស់​តារាចម្រៀង​ប្រចាំ​ផលិតកម្ម​ហង្ស​មាស​រូប​នេះបាន​ធ្វើ​ឱ្យ​អ្នកគាំទ្រ​មានការ​ចាប់​អារម្មណ៍​និងសរសើរ​លោក​ជា​ខ្លាំង ​ព្រោះ​គេក​ម្រ​ឃើញមាន​តារា​រូប​ណា​ដែល​មានគំនិត​ដូច​លោក​ណាស់ ​។​

ទោះបី​ជាមិនបាន​លេចមុខ​នៅក្នុង​ស្ប៉ត​គ្រឿងស្រវឹងក្តីតែ​​នី​កូ​ ​ក្តោប​បាន​ឈុត​ផ្សាយ​ពាណិជ្ជកម្ម​ជាច្រើន​ ​ដែល​មាន​ដូចជា​ផលិតផល​រក្សា​សម្រស់​និង​ភេសជ្ជៈ​ជាដើម​ ​។​ ​នី​កូ​​ធ្លាប់​និយាយ​ថា​លោក​មិន​ទទួលយក​ការ​ថត​ស្ប៉ត​គ្រឿងស្រវឹង​តែ​សម្រាប់​ការចូលរួម​នៅក្នុង​ការ​ច្រៀង​គឺជា​រឿង​ធម្មតា​​។ ​​នី​កូ​ត្រូវ​បាន​គេ​ចាត់ទុកជា​តារាចម្រៀង ​ដែល​មានឈ្មោះបោះសម្លេង​គួរសម​នៅក្នុង​ស្រទាប់​យុវវ័យ​ ​។​

​ជាមួយនឹង​សម្រស់​ស្រស់​សង្ហា​​នី​កូ​ ​ក៏​មាន​ក្បាច់​រាំ​និង​ស្ទីល​នៃ​ការ​តែងខ្លួន​ទាក់ទាញ​ផង​ដែរ​។​ ​ដៃគូ​ចម្រៀង​ដែល​សក្តិ​សមជា​មួយ​លោក​គឺ​ពេជ្រ​ ​សូលី​កា​​។​ ​ក្រៅពីជា​តារាចម្រៀង​នី​កូ​ ​ក៏បាន​ចូលរួម​ថត​រឿង​ភាគ​ទូរទស្សន៍ដែល​គ្រោង​នឹង​ចាក់​បញ្ចាំង​នៅទូរទស្សន៍​ហង្ស​មាស​ក្នុង​ពេល​ឆាប់​ៗ​នេះផងដែរ​៕​














%d bloggers like this: