ក្តុកក្ដួលខ្លាំងណាស់! ម្តាយនិងកូនអោបគ្នាស្លាប់ក្នុងភ្នក់ភ្លើង ឆេះសល់តែឆ្អឹងក្នុងសណ្ឋាគារឈូកទិព្វ ក្នុងហេតុកការណ៍អគ្គិភ័យឆេ…

ភ្នំពេញ៖ នៅវេលាម៉ោង៣និង២៥នាទីយប់ឈានចូលថ្ងៃទី១១ខែធ្នូឆ្នាំ២០១៩ ស្ថិតនៅផ្លូវលេខ២៣៤.សង្កាត់ផ្សារដើមគរ.ខណ្ឌទួលគោក.រាជធានីភ្នំពេញ។
មានករណីអគ្គិភ័យឆេះនៅចំណតរថយន្តអគារឈូកទិព្វជាន់លើ បង្កការភ្ញាក់ផ្អើលជាខ្លាំងបណ្តាលឲ្យមនុស្សពីរនាក់បានស្លាប់ក្នុងភ្លើងយ៉ាងអណោចអធម៌ ដែលហេតុការណ៍នេះកើតឡើងស្ថិតនៅផ្លូវលេខ២៣៤.សង្កាត់ផ្សារដើមគរ.ខណ្ឌទួលគោក.រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថាមុនពេលកើតហេតុ គេបានឃើញអណ្ដាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅចេញពីចំណតរថយន្តរបស់សណ្ឋាគារឈូកទិព្វជាន់ខាងលើបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ភ្លាមៗនោះប្រជាពលរដ្ឋបានរាយការណ៍ទៅសមត្ថកិច្ចប៉ុស្តិ៍ ដើម្បីទាក់ទងទៅសមត្ថកិច្ចជំនាញបង្ការនិងពន្លត់អគ្គីភ័យ ជួយអន្តរាគមន៍បាញ់ទឹកកុំឲ្យមានការឆាបឆេះរាលដាលជាបន្តបន្ទាប់ទៀត។ មិនយូរប៉ុន្មានរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងបានចេញមកជួយអន្តរាគមន៍បាញ់ទឹកពន្លត់ ស្រាប់តែប្រទះឃើញសពមនុស្សពីរនាក់ដេកឱបគ្នាស្លាប់យ៉ាងអាណោចអាធ័ម។

ពេលនេះស្គាល់អត្តសញ្ញាណសពស្រ្តីរងគ្រោះទាំង២នាក់ហើយ ដោយជាម្តាយនិងកូនដោយសពស្រ្តីរងគ្រោះឈ្មោះព្រុំ ថា​(ម្តាយ)ភេទស្រីអាយុ៥៦ឆ្នាំជាអ្នកលាងចាន និងម្នាក់ទៀតមានឈ្មោះព្រុំ សុខលី ហៅលីយ៉ាអាយុប្រហែល១៨ឆ្នាំជាអ្នករៀបចំបន្ទប់ ស្នាក់នៅបន្ទប់ទី៥កន្លែងកើតហេតុស្រុកកំណើតភូមិក្រាំងដូង ឃុំសំរោងក្រោម.ស្រុកបន្ទាយមាស.ខេត្តកំពត។ សពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យឯស្រុកកំណើត៕