Miss Grand មកដល់ទៀតហើយ! តោះចូលរួម Like និង Share ជូនបេក្ខនារីកម្ពុជាឱ្យបានច្រើនៗ

ភ្នំពេញ៖ កម្មវិធីប្រឡងបវរកញ្ញាអន្តរជាតិដ៏ធំមួយ ឬហៅថា Miss Grand International បាននិងកំពុងប្រព្រឹត្តទៅជាបណ្ដើរៗហើយ ខណៈដែលបេក្ខនារីតំណាងជាតិកម្ពុជា គឺកញ្ញា ឌី លីកា (Dy Lika) ត្រូវការការបោះឆ្នោតគាំទ្រ (Vote) ពីសំណាក់ប្រជាពលរដ្ឋខ្មែរ ក៏ដូចជាប្រជាជនទូទៅផងដែរ ដែលនេះជាលក្ខខណ្ឌងាយស្រួលមួយ សម្រាប់ឱ្យប្រជាពលរដ្ឋដែលស្រលាញ់ចូលចិត្តរូបរាងដ៏ស្រស់សោភា សមត្ថភាព ស្នាមញញឹមប្រិមប្រិយបែបធម្មជាតិ និងសម្លៀកបំពាក់ប្រពៃណីរបស់បវរកញ្ញាកម្ពុជា។

ក្នុងរូបភាពដែលតាំងបង្ហាញសម្រាប់ការបោះឆ្នោតនេះ កញ្ញា ឌី លីកា ឈរតាំងជំហរយ៉ាងម៉ឺងម៉ាត់ ស្លៀកសំពត់ហូលពណ៌ក្រហមភ្លឺដូចមាស ដៃខាងស្ដាំកាន់ឈើក្បាច់នាគយ៉ាងមានឫទ្ធី (ដូចមានប្រើក្នុងការសម្ដែងសិល្បៈល្ខោនខោល នៅពេលដែលព្រះរាម និងព្រះលក្សណ៍កាន់ក្នុងដៃតំណាងឱ្យធ្នូ និងស) ដៃខាងឆ្វេងបង្ហាញក្បាច់ត្របកផ្កាយ៉ាងទន់ភ្លន់ល្អប្រពៃ ជើងខាងស្ដាំបោះឈៀងទៅមុខបន្តិច បួងសក់ឡើងលើដូចនារីរតនៈនាបុរាណសម័យ រាងកាយលម្អដោយគ្រឿងអលង្ការបុរាណខ្មែរយ៉ាងល្អវិចិត្រ ខ្សែចក្ខុបាញ់ត្រង់ទៅមុខ សោតិនលមុ្អដោយក្រវិលផ្កាមាស រលេចស្នាមញញឹមប្រិមប្រិយគួរជាទីគយគន់។

គួរជម្រាបថា បេក្ខនារី Miss Grand កម្ពុជា បានឆ្លងផុតវគ្គ២០ប្រទេស (Top20) ដែលមានឈុតសម្លៀកបំពាក់ប្រពៃណីជាតិល្អបំផុតរួចហើយ ប៉ុន្តែកញ្ញាត្រូវការការ Like និង Share ពីសំណាក់ប្រជាពលរដ្ឋឱ្យបានច្រើនៗបន្តទៀត ដើម្បីឡើងទៅវគ្គបន្ត។

ការបោះឆ្នោតនេះត្រូវបានកំណត់ថា ប្រសិនបើមានអ្នក Like ម្ដង គឺទទួលបាន ១ពិន្ទុ ហើយប្រសិនបើមានអ្នក Share ចំនួនម្ដង គឺទទួលបានរហូតដល់ទៅ ៥ពិន្ទុ។ ដូច្នេះនៅចាំអ្វីទៀត Like និង Share ឱ្យបានកាន់តែច្រើន ដើម្បីគាំទ្របេក្ខនារីខ្មែរយើងឱ្យលិចធ្លោរឡើងលើឆាកអន្តរជាតិ។

ខាងក្រោមនេះ ជារបៀបបោះឆ្នោតជូនបក្ខនារីកម្ពុជា៖

ទី១៖ ចូលទៅកាន់៖ សូមចុចទីនេះ ដើម្បីទស្សនារូបភាពបង្ហាញម៉ូតរបស់បវរកញ្ញាកម្ពុជា និងបវរកញ្ញាដទៃទៀត។

ទី២៖ លោកអ្នកនឹងឃើញរូប Miss Grand កម្ពុជា គឺកញ្ញា ឌី លីកា ឈរបង្ហាញម៉ូតសម្លៀកបំពាក់ប្រពៃណីយ៉ាងស្រស់សោភា។ នៅពីក្រោមរូបភាព មានពាក្យសរសេរថា Miss Grand Cambodia: Dy Lika។

ទី៣៖ បន្ទាប់មក លោកអ្នកគ្រាន់តែ Like និង Share ឱ្យបានច្រើនបំផុតតាមតែអាចធ្វើទៅបានជាការស្រេច។

សូមបញ្ជាក់ដែរថា ការបោះឆ្នោតជូនបវរកញ្ញាទាំង២០ប្រទេស រួមទាំងកម្ពុជាផងដែរ នឹងត្រូវបិទបញ្ចប់ត្រឹមថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង៥ល្ងាច។

កុំភ្លេចណា! ចូលរួមបោះឆ្នោតតាមរយៈ Like និង Share ជូនកម្ពុជាឱ្យបានច្រើនជាងគេបំផុត «កម្ពុជារីកចម្រើន កម្ពុជាល្បីល្បាញបាន គឺដោយសារការចូលរួមពីយើងទាំងអស់គ្នា»។

សូមបញ្ជាក់ដែរថា ការបោះឆ្នោតជូនបវរកញ្ញាទាំង២០ប្រទេសនេះ រួមទាំងកម្ពុជាផងដែរ នឹងត្រូវបិទបញ្ចប់ត្រឹមថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង៥ល្ងាច។ ចំណែកឯការប្រកាសជ័យលាភី Miss Grand International នេះ នឹងត្រូវធ្វើឡើងនាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ ខាងមុខ។ មួយវិញទៀត គណៈកម្មការវាយតម្លៃ ក៏នឹងវាយតម្លៃជ្រើសរើសបេក្ខនារី ៥ប្រទេស (Top5) ដែលមានសម្លៀកបំពាក់ប្រពៃណីល្អដាច់គេផងដែរ៕

 

ប្រភព : Fresh News

%d bloggers like this: