ចូលរួមអបអរសាទរផង !! ភ្ញាក់ផ្អើលកីឡាករប្រដាល់ ម៉ាណូអែល បានចាប់ដៃកូនក្រមុំខ្មែរចូលរោងការ………

បងប្អូនប្រិយមិត្តដែលស្នេហាវិស័យកីឡាប្រដាល់ ប្រាកដជាបានស្គាល់រួចមកហើយនូវកីឡាករប្រដាល់ស្បែកខ្មៅ ជនជាតិនីហ្សេរីយ៉ា ម៉ាណូអែល (Chu Emmanuel Onyedikachi) ដែលកីឡាកររូបនេះបាននឹងកំពុងតែមានការហ្វឹកហាត់នៅក្នុងប្រទេសកម្ពុជាយើងនេះ។


កាលពីមួយរយៈពេលកន្លងទៅនេះ កីឡាករប្រដាល់ស្បែកខ្មៅ ជនជាតិនីហ្សេរីយ៉ា ម៉ាណូអែល(Chu Emmanuel Onyedikachi) រូបនេះ បានអង្រួនសង្វៀនប្រដាល់នៅក្នុងការប្រកួតប្រដាល់កម្មវិធី ONE Warrors នៅប្រទេសសឹង្ហបុរី ដោយទទួលបាននូវជ័យជំនះទៅលើកីឡាករ ជនជាតិឥណ្ឌា ជាមួយនិងការលើកទង់ជាតិកម្ពុជាផងដែរ។

ដោយឡែក កាលពីដើមខែធ្នូថ្មីៗនេះ លោក ម៉ាណូអែល(Chu Emmanuel Onyedikachi) បានធ្វើឲ្យមហាជន ក៏ដូចជាប្រជាជនខ្មែរមានការភ្ញាក់ផ្អើលជាខ្លាំង ដោយលោកបានចាប់ដៃកូនក្រមុំខ្មែរចូលរោងការ ដោយមានការចូលរួមអបអរសាទរជាច្រើនមហាជន ជាពិសេសភ្ញៀវកិត្តិយសដែលបានចូលរួមក្នុងកម្មវិធីមង្គលការនោះតែម្តង។

គួរបញ្ជាក់ដែលថា ពិធីមង្គលការនេះ បានធ្វើការប្រារព្ធឡើងនៅរាជធានីភ្នំពេញ ហើយមានលក្ខណៈជាប្រពៃណីខ្មែរ បើទោះបីជាកីឡាកររូបនេះមានបានកើតលើទឹកដីកម្ពុជាក៏ដោយ។ ចំពោះការហ្វឹកហាត់របស់កីឡាករប្រដាល់ស្បែកខ្មៅ ជនជាតិនីហ្សេរីយ៉ា ម៉ាណូអែល(Chu Emmanuel Onyedikachi) រូបនេះនៅលើទឹកដីកម្ពុជា គឺមានរយៈពេលជិត ១០ឆ្នាំមកហើយ។

%d bloggers like this: