សូមបងប្អូនប្រុងប្រយត្ន័ ! នៅខេត្តបន្ទាយមានជ័យ មានករណីពស់ពឹសចឹកប្រជាពលរដ្ឋជាង៣០០នាក់បណ្តាលអោយស្លាប់និងរងបួសក្នុងរយះពេល១១ខែ

(បន្ទាយមានជ័យ)៖ខេត្តបន្ទាយមានជ័យពស់ពឹសចឹកពលរដ្ឋជាងបីរយនាក់រងរបួសនិងស្លាប់ក្នុង រយះពេលជា១១ខែឆ្នាំ២០១៩ធ្វើអោយពលរដ្ឋខេត្តមានការព្រួយបារម្ភនិងភ័យខ្លាចយ៉ាងខ្លាំងទោះបីពេទ្យមានថ្នាំក៍ដោយ។ បើតាមទិន្នន័យិមន្ទិរពេទ្យខេត្តមិត្តភាពកម្ពុជា-ជប៉ុនមង្គលបូរី និងមន្ទិរពេទ្យបង្អែកស្រុកថ្មពួកដែលជាពេទ្យទទួលសង្គ្រោះពិនិត្យនិងព្យាបាលជនរងគ្រោះត្រូវពស់ចឹកច្រើនជាងគេក្នុងជាង១១ខែនៃឆ្នាំ២០១៩មានអ្នករងគ្រោះដោយពស់ពឹសចឹកចំនួន៣០៣នាក់/ស្រី៨១នាក់ឬក្នុង១ថ្ងៃមានមនុស្សម្នាក់ត្រូវពស់ចឹក។ លោកវេជ្ជបណ្ឌិតចន្ទ វិឌ្ឍីណាវុឌ្ឍ ប្រធានមន្ទិរពេទ្យខេត្តមិត្តភាពកម្ពុជាជប៉ុនមង្គលបូរីបានអោយអោយអ្នកសារព័ត៍មានដឹងថាមន្ទីរពេទ្យមិត្មតភាពកម្ពុជា ជប៉ុនករណី ពស់ពឹសចឹកមានចំនួន១៥២នាក់/ស្រី៤៤នាក់មកទទួលសេវាសង្គ្រោះពិនិត្យព្យាបាល។ ក្នុងនោះអ្នករងគ្រោះច្រើនជាងគេមកពីតំបន់ទំនាបលិចទឹកប៉ែកខាងកើតនិងខាងត្បូង។


ចំណែកលោកវេជ្ជបណ្ឌិតញ៉ែម ភីរម្យ ប្រធានមន្ទិរពេទ្យបង្អែកស្រុកថ្មពួកបានអោយដឹងដែរថារយះពេល១១ខែឆ្នាំ២០១៩នេះមានអ្នករងគ្រោះដោយពស់ពឹសចឹកមានចំនួន១៥១នាក់/ស្រី៣៧នាក់ មកទទួលសេវាសង្គ្រោះពិនិត្យព្យបាលនៅមន្ទុីរពេទ្យនេះ ។ក្នុងនោះ អ្នករងគ្រោះភាគច្រើនជាងគេមកពីតំបន់ទីទួលខ្ពង់រាបនិងជួរភ្នំនៅប៉ែកខាងកើតខាងជើងនិងខាងលិច។ លោកវេជ្ជបណ្ឌិតខាងលើថា ប្រភេទពឹសពស់ដែលពស់ចឹកមានប្រភេទហូរឈាម(Hemorahgique)(ដែលធ្វើអោយហូរឈាមខ្យោះរហូតអស់)និងប្រភេទសរសៃប្រសាទ(Neurologique)(ដែលធ្វើអោយងុយដេក ស្ពឹកស្រពន់ វិលមុខ ឈឺក្បាល សន្លប់..)។ ហើយពស់ចឹងច្រើនជាងគឺពស់ស្រកាចាស់,ពស់វែកដំបូក,ពស់វែកក្របី,ពស់ហនុមានក្រៅពីនោះមាន ពស់ខៀវ ពស់ក្រាយ(ឬពស់ជីជា ឬថ្នាំងអំពៅ)និងពស់ប្រភេទខាងលើ។

បើតាមជនរងគ្រោះនិងបងប្អូនជនរងគ្រោះនៃពស់ចឹកកន្លែងដែលត្រូវពស់ចឹកភាគច្រើននៅមាត់ទឹក,ក្នុងព្រៃ,វាលស្រែចម្ការ,ក្រោមកណ្តាប់ស្រូវ ក្បែរគំនរមើមដំឡូងមី,ក្បែរពាងទឹក,ក្នុងនិងក្រៅផ្ទះ។ល។ ក្រៅពីអ្នករងគ្រោះដោយពស់ចឹកក៏មានជាអ្នកដើររកនិងចាប់ពស់ អ្នកដើររកកណ្តុរ អ្នកដើររកត្រី រកឈើ។ល។ លោកវេជ្ជបណ្ឌិតចន្ទ វិឌ្ឍីណាវុឌ្ឍ ក៏ដូចជាលោកវេជ្ជបណ្ឌិត ញ៉ែម ភីរម្យ បាននិយាយថាអំពីការឆ្លើយតបសង្គ្រោះដោយក្រសួងសុខាភិបាលបានទម្លាក់ថ្នាំប្រឆាំងពឹសពស់គ្រប់គ្រាន់មកអោយមន្ទីរពេទ្យទុកសម្រាប់សង្គ្រោះពិនិត្យនិងព្យាបាលជនរង្គ្រៅះធ្វើអោយពលរដ្ឋដែលរងគ្រោះដោយពស់ចឹកត្រូវបានជួយសង្រ្គោះលើកលេងតែជនរងគ្រោះដែលរងគ្រោះហើយមិនព្រមមករកសេវាពេទ្យរដ្ឋទាន់ពេលដោយទៅរកគ្រូខ្មែរ។បញ្ហាដែលរងគ្រោះពស់ចឹកហើយមិនមករកពេទ្យរដ្ឋទាន់ពេលគ្រូពេទ្យបានព្រមានថាបើមានករណីពស់ចឹកត្រូវបញ្ជូនមកដល់មន្ទិរពេទ្យនៅមុន៣ម៉ោង នោះការសង្គ្រោះសង្ឃឹមជោគជ័យ។ហើយចូរចាំថាបើមានករណីពស់ចឹកកុំបញ្ជូនទៅគ្លីនិចឯកជនព្រោះថ្នាំប្រឆាំងពឹសពស់មានតែនៅមន្ទុីរពេទ្យរដ្ឋប៉ុណ្ណៅះ៕







%d bloggers like this: