ប្រពៃណាស់ ! ឧកញ៉ា គីម ហ៊ាង ប្រកាសឧបត្ថម្ភ U22 កម្ពុជា ក្រោយឈ្នះម៉ាឡេស៊ីឡើងវគ្គពាក់កណ្តាលផ្ដាច់ព្រ័ត្រជាប្រវត្តិសាស្ដ្រ

ក្រោយពីក្រុមបាល់ទាត់ជម្រើសជាតិយុវជនអាយុក្រោម២២ឆ្នាំ U22 កម្ពុជាបានយកឈ្នះ U22 ម៉ាឡេស៊ីក្នុងលទ្ធផល(CAMBODIA 3:1 MALAYSIA)​ក្នុងព្រឹត្តិការណ៍កីឡា SEA Games 2019 នៅប្រទេសហ្វីលីពីន​ដែលកម្ពុជានឹងឡេីងទៅប្រកួតបន្តនៅក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រាត់។ ឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រធានក្រុមហ៊ុន KW Cambodia បានប្រកាសឧបត្ថម្ភក្រុមជម្រើសជាតិ(U22)កម្ពុជាភ្លាមៗបន្ទាប់ពីក្រុមគោព្រៃកម្ពុជានេះ ដណ្ដើមបានកៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៃកីឡាស៊ីហ្គេមលើកទី៣០ជាប្រវត្តិសាស្ដ្រតាមរយៈការប្រកួតឈ្នះក្រុម(U22)ម៉ាឡេស៊ីដោយលទ្ធផល៣-១ នាល្ងាចថ្ងៃទី០៤ខែធ្នូនេះ។


ក្រុមហ៊ុន KW Cambodia នឹងផ្តល់រង្វាន់ដល់(U22)កម្ពុជាដូចខាងក្រោម៖
ទី១៖ ផ្តល់ប្រាក់រង្វាន់ ១២ ០០០ ០០០រៀល(៣ពាន់ដុល្លារ)សម្រាប់វគ្គនេះ។
ទី២៖ នឹងផ្តល់ប្រាក់រង្វាន់ ១៦ ០០០ ០០០រៀល(៤ពាន់)បើបានលេខ៣។
ទី៣៖ នឹងផ្តល់ប្រាក់រង្វាន់ ២០ ០០០ ០០០រៀល(៥ពាន់ដុល្លារ)បើបានលេខ២។
ទី៤៖ នឹងផ្តល់ប្រាក់រង្វាន់ ៤០ ០០០ ០០០រៀល(១ម៉ឺនដុល្លារដុល្លារ)បើបានលេខ១។

លោកបញ្ជាក់ថា KW Cambodia ពិតជាមានមោទនៈភាពចំពោះការឧបត្ថម្ភនេះបើទោះជាមិនច្រើនតែយើងចង់បង្ហាញពីការគាំទ្ររបស់យើងចំពោះវិស័យបាល់ទាត់នៅកម្ពុជានិងទៅអនាគត។ លោកក៍បានបន្ថែមទៀតថា«ខ្ញុំ Fan បាល់ទាត់កម្ពុជាជាង៣០ឆ្នាំមកហើយ ខ្ញុំមិនដែលឃើញជម្រើសជាតិយើងល្អដូចឆ្នាំនេះទេ។ ហេតុនេះយើងទើបខ្ញុំចង់ឧបត្ថម្ភនិងលើកទឹកចិត្ដដល់ពួកគាត់ដែលបង្ហាញពីការលេងតំណាងជាតិពិតៗ។ នេះគ្រាន់តែជាការចាប់ផ្ដើម ប៉ុន្ដែនៅថ្ងៃក្រោយខ្ញុំនឹងបន្ដឧបត្ថម្ភគាំទ្រក្រុមជម្រើសជាតិកម្ពុជាបន្ដទៀតឲ្យកម្ពុជាធ្វើបានល្អដូច្នេះគឺខ្ញុំសប្បាយចិត្ត»៕





%d bloggers like this: