សម្តេចតេជោ ហ៊ុន សែន បានផ្ញើសារអបអរសាទរនិងកោតសរសើរដល់ក្រុមបាល់ទាត់ជម្រើសជាតិយុវជនអាយុក្រោម២២ឆ្នាំ U22 កម្ពុជា បានយកឈ្នះ U22 ម៉ាឡេស៊ី ក្នុងលទ្ធផល3:1

សម្តេចតេជោ ហ៊ុន សែន បានផ្ញើសារអបអរសាទរនិងកោតសរសើរដល់ក្រុមបាល់ទាត់ជម្រើសជាតិយុវជនអាយុក្រោម២២ឆ្នាំ U22 កម្ពុជាបានយកឈ្នះ U22 ម៉ាឡេស៊ីក្នុងលទ្ធផល(CAMBODIA 3:1 MALAYSIA)​ក្នុងព្រឹត្តិការណ៍កីឡា SEA Games 2019 នៅប្រទេសហ្វីលីពីន​ដែលកម្ពុជានឹងឡេីងទៅប្រកួតបន្តនៅក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រាត់។


សម្តេចតេជោបានថ្លែងអំណរគុណបងប្អូនប្រជាពលរដ្ឋនិងកូនក្មួយទាំងអស់ដែលគាំទ្រវិស័យកីឡាជាពិសេសក្មួយៗដែលបានចូលរួមទស្សនាផ្ទាល់នៅពហុកីឡាដ្ឋាននិងតាមទូរទស្សន៍។ សូមជូនពរកីឡាបាល់ទាត់កម្ពុជាទទួលបានជោគជ័យជាបន្តបន្ទាប់ទៀតក្នុងព្រឹត្តិការណ៍កីឡាSEA Games 2019៕







%d bloggers like this: