បង្ក្រាបទីតាំងកែច្នៃសារធាតុញៀនខុសច្បាប់និងឃាត់ខ្លួនជនសង្ស័យបាន០៤នាក់

(ភ្នំពេញ)នៅថ្ងៃទី០៤-ខែធ្នូ-ឆ្នាំ២០១៩ វេលាម៉ោង១០និង១០នាទី ដឹកនាំដោយឯកឧត្តមឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ,លោកឧត្តមសេនីយ៍ទោ ហួត ចាន់យ៉ារ៉ាន់ ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀង រាជធានីភ្នំពេញនិងគណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅនិងដោយមានការសម្របសម្រួលផ្លូវច្បាប់ពីលោក គុជ គឹមឡុង ព្រះរាជអាជ្ញាររងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានចុះឆែកឆេរទីតាំងកែច្នៃសារធាតុញៀនដោយខុសច្បាប់ខាងលើ។


ឃាត់ខ្លួនបានជនសង្ស័យ០៤នាក់(ប្រុស២នាក់,ស្រី ២នាក់)នៅចំណុចផ្ទះជួល,សង្កាត់បឹងកេងកង២,ខណ្ឌបឹងកេងកង។ ដកហូតបានវត្ថុតាង៖ ក្រាមពណ៌សថ្លា(សង្ស័យគ្រឿងញៀន)ចំនួន១០កញ្ចប់ធំ)។ ការឆែកឆេរនៅទីតាំងខាងលើរកឃើញ៖

-ម្សៅក្រាមពណ៌សថ្លាចំនួន ០១កញ្ចប់ -ក្រាមពណ៌ត្នោត២០កញ្ចប់ -សារធាតុរាវ៣៨ដប -សារធាតុរាវពណ៌ខ្មៅ២៤ចានជ័រធំ(ក្លាសេក្នុងទូរទឹកកក០២)
-ឧបករណ៍ផលិតកែច្នៃមួយចំនួន -សារធាតុរាវពណ៌ស១ប៊ីដុង។ វត្ថុតាងដកហូតពីទីតាំងខាងលើប្រគល់ជូនមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃចាត់ការបន្ត។

%d bloggers like this: