គួរឲ្យអាណិតគ្នាណាស់! ស្ត្រីជាកម្មការនីរោងចក្រម្នាក់ ត្រូវបានចោរមួយក្រុមប្លន់យកម៉ូតូមួយគ្រឿងយកទៅបាត់ដោយសុវត្តិភាព…

ភ្នំពេញ៖ ម៉ូតូសេ១២៥មួយគ្រឿងខណៈដែលស្ត្រីជាកម្មការនីរោងចក្រម្នាក់ កំពុងជិះធ្វើដំណើរទៅធ្វើការរោងចក្រត្រូវបានជនសង្ស័យមួយក្រុមគ្នា៥នាក់ ជិះម៉ូតូ២គ្រឿងមកដល់ស្ទាក់ចាប់ច្រានផ្តួលប្លន់ដណ្តើមយកម៉ូតូជិះគេចទៅបាត់ដោយសុវត្តិភាព កាលពីវេលាម៉ោង៦និ​ង៣០នាទីព្រឹកថ្ងៃទី០៤ខែធ្នូឆ្នាំ២០១៩ នៅតាមផ្លូវលំកាត់វាលស្រែចំណុចដំរីកប់កូន.ភូមិតាភេម.សង្កាត់កំបូល.ខណ្ឌកំបូល.រាជធានីភ្នំពេញ។

ស្ត្រីរងគ្រោះព្រោះចោរប្លន់មានឈ្មោះធឹម ស្រីនិច អាយុ៣២ឆ្នាំមុខរបរកម្មការនីរោងចក្រ មានទីលំនៅភូមិសន្លូង.សង្កាត់កំបូលក្បែរកន្លែងកើតហេតុ។ចំណែកឯម៉ូតូ ដែលក្រុមចោរប្លន់យកទៅបាត់ត្រូវបានជនរងគ្រោះអះអាងថា ម៉ាកហុងដាសេ១២៥ស៊េរី០១៨ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1GZ-3242។

តាមសម្តីជនរងគ្រោះបានឲ្យដឹងថាមុនកើតហេតុខណៈដែលដែលជិះម៉ូតូចេញពីផ្ទះឆ្ពោះទៅធ្វើការងាររោងចក្រ ដោយធ្វើដំណើរតាមផ្លូវលំខាងលើពីជើងទៅត្បូង លុះដល់ចំណុចកើតហេតុស្រាប់តែមានជនសង្ស័យចំនួន៥នាក់ ជិះម៉ូតូ២គ្រឿងមកដល់ស្ទាក់ចាប់ឲ្យឈប់ទាញច្រានផ្តួលប្លន់ដណ្តើមយកម៉ូតូបានសម្រេចហើយ នាំគ្នាជិះគេចទៅបាត់អស់ដោយមិនរំខានដល់សមត្ថកិច្ចឡើយ។

តាមប្រជាពលរដ្ឋបានលើកឡើងថាចំណុចខាងលើញយដងទៅហើយដែលជនសង្ស័យធ្វើសកម្មភាពប្លន់ ទ្រព្យសម្បត្តិដោយភូមិសាស្ត្រខាងលើស្ងាត់ពលរដ្ឋឆ្លងកាត់ដោយពេលវេលា។

ក្រោយកើតហេតុស្ត្រីរងគ្រោះបានត្រឹមអង្គុយយំសោកស្តាយរបស់ទ្រព្យខ្លួនហើយនគរបាលចុះទៅពិនិត្យសាកសួរជាក់ស្តែង រួចនាំទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍កំបូល ដើម្បីបន្តស្រាវជ្រាវតាមចាប់ក្រុមចោរប្លន់សកម្មខាងលើនេះ ៕

%d bloggers like this: