ជួយស៊ែរជូនពរគាត់ម្នាក់មួយផង! និស្សិត ហុង ភារិន ត្រៀមខ្លួនប្រកួតការចងចាំលំដាប់ពិភពលោកស្អែកនេះហើយ ដែលមានការ​ចូលរួម​ពី​បេក្ខជន​ប្រមាណ​ជាង​៥០០នាក់​ពី​ប្រទេស​ជាច្រើន​ជុំវិញ​ពិភពលោក…

ហ្វេសបុក​៖​ ប្រិយមិត្តច្បាស់ជាបានស្គាល់រួចមកហើយថានិស្សិត ហុង ភារិន ដែលបានបង្ហាញសមត្ថភាពនិងទេពកោសល្យនៃការចងចាំរបស់ខ្លួន នៅក្នុងកម្មវិធីបញ្ចេញសមត្ថភាពរបស់ទូរទស្សន៍ថៃ(Super 100)ដោយទទួលបានការកោតសរសើរនិងគាំទ្រយ៉ាងខ្លាំងពីគណៈកម្មការ ក៏ដូចជាមហាជនជាច្រើនទាំងក្នុងប្រទេសនិងក្រៅប្រទេស ហើយត្រូវបានមហាជនទូទៅប្រសិទ្ធនាមជា(អច្ឆរិយកម្ពុជា)។

យ៉ាងណាមិញនៅថ្ងៃចន្ទ៦កេីត​ខែមិគសិរ​ឆ្នាំកុរ​ព.ស​២៥៦៣​ត្រូវនិងថ្ងៃ​ទី២ខែធ្នូ​ឆ្នាំ២០១៩​ក្រោមការដឹកនាំពីសំណាក់លោក សាំង​ វិច្ឆមុនី​ អគ្គកុងស៊ុលកម្ពុជាប្រចាំ​ក្រុង​ឆុង​ឈីង​ប្រទេសចិននិង​និស្សិត​កម្ពុជា​នៅ​ក្រុង​អ៊ូហាន​បានទទួល​ស្វាគមន៍​និង​​ចូលរួម​លើក​ទឹកចិត្ត​ប្អូនប្រុស ​ហុង​ភារិន​ (និសិត្ស​ខ្មែរ​ដែល​បាន​ចូលរួម​ប្រកួត​ប្រជែង​កម្មវិធី​ល្បង​ប្រាជ្ញា​super100នៅ​ប្រទេស​ថៃ​នោះ)

​ដែល​ប្អូន​​ហុង​ ភារិន​​នឹង​មក​ធ្វើការ​ប្រកួត​កម្មវិធី​ប្រកួត​ការ​ចងចាំ​លំដាប់​ពិភពលោក​លើក​ទី​២៨(The.28th.world.memory.championships)​ដែល​មាន​ការ​ចូលរួម​ពី​បេក្ខជន​ប្រមាណ​ជាង​៥០០នាក់​ពី​ប្រទេស​ជាច្រើន​ជុំវិញ​ពិភពលោក​។ កម្មវិធី​ប្រកួត​​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី៥ខែ​ធ្នូ​ដល់​ថ្ងៃ​ទី​៧ខែ​ធ្នូ​ខាងមុខ​នេះ​។ សូមជូនពរអោយប្អូនប្រុស​ទទួលបានបានជោគជ័យក្នុងការប្រកួតប្រជែងនេះ🇰🇭🇰🇭🎉🎉៕








%d bloggers like this: