លោក ឆន សុវណ្ណារាជ! តារាចម្រៀងសំនៀងផ្អែមស្រទន់ បានបង្ហាញមុខឪពុករបស់ខ្លួនជាលើកដំបូងតាមបណ្តាញទំនាក់ទំនងសង្គម…

ហ្វេសបុក៖ បើនិយាយពីតារាចម្រៀងប្រុសដែលមានទឹកដមសំនៀងផ្អែមស្រទន់ និងភាគច្រើននិយមបកស្រាយបទចម្រៀងបែបកម្សត់ៗស្នេហាបែកបាក់ជាដើម ប្រិយមិត្តប្រាកដជានឹកដល់លោកឆន សុវណ្ណារាជជាក់ជាមិនខាន។

ក្នុងនោះដែរបើទោះបីជាតារាប្រុសរូបនេះបានប្រលូកក្នុងវិស័យនេះ រៀងយូរដែរហើយក៏ដោយតែប្រជាប្រិយភាពហាក់ដូចជាមិនមានការប្រែប្រួលនោះទេ ថែមទាំងកាន់តែមានសន្ទុះគាំទ្រខ្លាំងទៀតផង ដោយសារតែរាល់បទចម្រៀងរបស់ ឆន សុវណ្ណារាជ សុទ្ធសឹងតែមានអត្ថន័យចាក់ដោតត្រូវចិត្តមិត្តៗយុវវ័យគ្រប់គ្នា។

បន្ទាប់ពីប្រឡូកក្នុងវិស័យសិល្បៈជាង១០ឆ្នាំតារាចម្រៀងផលិតកម្មហង្សមាសលោក ឆន សុវណ្ណារាជ បានបង្ហាញមុខឪពុករបស់ខ្លួនតាមបណ្តាញទំនាក់ទំនងសង្គម ខណៈលាក់ទុកជាច្រើនឆ្នាំ ដោយមិនដែលបានបញ្ចេញមុខឱ្យទស្សនិកជនបានស្គាល់នាពេលកន្លងមក។

តារាចម្រៀងបែបមនោសញ្ចេតនារូបនេះ បានបញ្ជាក់ក្នុងគណនេយ្យហ្វេសប៊ុករបស់ខ្លួនថា៖ ថ្ងៃនេះមកធ្វើបុណ្យចែកទាននៅស្រុកកំណើតខាងលោកឪពុកវត្តជ្រោយសំរោងខេត្តតាកែវ ជូនបុណ្យផងណាបងប្អូនទាំងអស់គ្នា)។

ទន្ទឹមនឹងនោះដែរលោក ឆន សុវណ្ណារាជ ក៏បានបង្ហាញរូបភាពថតជុំគ្នាជាក្រុមគ្រួសារនិងសាច់ញាតិរបស់ខ្លួន ដែលបានចូលរួមធ្វើបុណ្យចែកទាននៅឯស្រុកកំណើតក្នុងទឹកដីខេត្តតាកែវផងដែរ៕ ខាងក្រោមនេះគឺជាឪពុកនិងម្ដាយរបស់លោកឆន សុវណ្ណារាជ៖






%d bloggers like this: