អ្នកបរិភោគត្រីងៀតផ្ទោងមេីលផង ! សមត្ថកិច្ចជំនាញរកឃើញងៀតត្រីផ្ទោង៤០គីឡូក្រាម និងប័រ២០កំប៉ុង ខូចគុណភាពនៅផ្សារវាលយន្ត

ខេត្តស្វាយរៀង៖ សមត្ថកិច្ចជំនាញរកឃើញងៀតត្រីផ្ទោង៤០គីឡូក្រាមនិងប័រ២០កំប៉ុង ខូចគុណភាពនៅផ្សារវាលយន្តកាលពីព្រឹកថ្ងៃទី០៣ខែធ្នូ ឆ្នាំ២០១៩ ស្ថិតក្នុងភូមិវាលយន្ត,សង្កាត់ស្វាយរៀង,ក្រុងស្វាយរៀង,ខេត្តស្វាយរៀង។ សមត្ថកិច្ចកាំកុងត្រូលខេត្តស្វាយរៀងបានឲ្យដឹងថា ក្រោយពិនិត្យមុខទំនិញចំនួនជាច្រើនមុខក្នុងផ្សារវាលយន្តនេះបានរកឃើញទំនិញខូចគុណភាព ក្នុងនោះមានប័រ២០កំប៉ុងនិងងៀតត្រីផ្ទោង៤០គីឡូក្រាមចំណែកអ្នកលក់ក៏បានយល់ព្រមបញ្ឈប់ការដាក់លក់ទំនិញដែលខូចគុណភាពហួសការបរិច្ឆេទប្រើប្រាស់ព្រោះពួកគេទាំងអស់គ្នាបានយល់ដឹងនូវផលប៉ះពាល់ដល់សុខភាពរបស់ពលរដ្ឋ។

សមត្ថកិច្ចជំនាញក៏បានអំពាវដល់ប្រជាពលរដ្ឋទាំងអស់សូមមានការប្រយ័ត្នចំពោះការបរិភោគចំណីអាហារត្រូវពិនិត្យមើលស្លាកសញ្ញាកាលបរិច្ឆេទឲ្យបានច្បាស់លាស់មុននឹងទិញយកទៅបរិភោគ។ ជាពិសេសចំណីអាហារក្មេងៗនិយមបរិភោគត្រូវពិនិត្យមើលឲ្យបានត្រឹមត្រូវមុននឹងបរិភោគដើម្បីចូលរួមលើកកម្ពស់សុខុមាលភាពទាំងអស់គ្នាហើយមន្ត្រីកាំកុងត្រូលនឹងបន្តចុះពិនិត្យទំនិញនៅតាមផ្សារនានានៅក្នុងខេត្តស្វាយរៀងឲ្យបានជាបន្តបន្ទាប់បន្ថែមទៀតផងដែរ។ ការទទួលខុសត្រូវលើសុវត្ថិភាពម្ហូបអាហារ គឺជាការទទួលខុសត្រូវរួមគ្នាទាំងស្ថាប័នជំនាញទាំងអ្នកនាំចូល អ្នកផលិត,អ្នកចែកចាយ និងអ្នកទាំងអស់គ្នាជាអ្នកប្រើប្រាស់ផងដែរព្រោះសុខភាពគឺជាកត្តាចំបងភាពរស់រាននៃជីវិតរបស់មនុស្សផងដែរ ៕

%d bloggers like this: