ហេតុអ្វីនៅប្រទេសថៃ គេសរសេរអក្សរខ្មែរថា “ហាម ចោលសំរាម” ចឹង???

ពាក្យហាមចោលសំរាមជាភាសាខ្មែរយើងតែងតែបានឃើញជាញឹកញាប់នៅតាមទីសាធារណៈនិងសួនច្បារជាដើម ហេតុនៃការដាក់ពាក្យហាមចោលសំរាមនេះដើម្បីពញ្ញាក់អារម្មណ៍ដល់បងប្អូនប្រជាពលរដ្ឋកុំអោយចោលសំរាមផ្ដេសផ្ដាសជាហេតុនាំឲ្យខូចសោភ័ណភាពទីសាធារណៈក៏ដូចជាសួនច្បារជាដើម។

តែនៅថ្មីៗនេះពាក្យហាមចោលសំរាមជាភាសាខ្មែរគឺត្រូវបានបិទបង្ហាញនៅក្នុងប្រទេសថៃជាហេតុធ្វើឱ្យអ្នកលេងនៅបណ្ដាញសង្គមមានការចាប់អារម្មណ៍ដោយមិនដឹងច្បាស់ថាមូលហេតុអ្វីបានជាប្រទេសថៃសរសេរពាក្យហាមចោលសំរាមជាភាសាខ្មែរនៅក្នុងប្រទេសខ្លួនបែបនេះ៕