រដ្ឋាភិបាលជប៉ុនផ្តល់ជំនួយជាង ២២លានដុល្លារ សម្រាប់អនុវត្តគម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត នៅខេត្តពោធិ៍សាត់

ភ្នំពេញ៖រដ្ឋាភិបាលជប៉ុននឹងផ្តល់ជំនួយ២២លានដុល្លារដល់កម្ពុជាសម្រាប់អនុវត្តគម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅខេត្តពោធិ៍សាត់នាពេលខាងមុខនេះ។ការចុះហត្ថលេខាលើលិខិតប្តូរឯកសារស្តីពីជំនួយនេះនឹងធ្វើឡើងនៅថ្ងៃទី០៤ខែធ្នូឆ្នាំ២០១៩ស្អែកនេះនៅក្រសួងការបរទេសកម្ពុជា។

ពិធីចុះហត្ថលេខាលើលិខិតប្ដូរសារស្ដីពីការផ្ដល់ហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុនដែលមានទឹកប្រាក់សរុបចំនួន¥២.៤០៥.០០០.០០០(ជាង២២លានដុល្លារអាមេរិក)នឹងធ្វើឡើងដោយឧបនាយករដ្ឋមន្ត្រីប្រាក់-សុខុន រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជានិងលោកមិកាមិ-ម៉ាសាហ៉ីរ៉ូ(MIKAMI-Masahiro)ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជានៅវេលាម៉ោង១០៖៣០នាទីព្រឹកស្អែកនេះ។

ការផ្ដល់ហិរញ្ញប្បទានឥតសំណងនេះគឺជាការបង្ហាញអំពីការបេ្តជ្ញាចិត្តរបស់រដ្ឋាភិបាលនិងប្រជាជនជប៉ុនក្នុងការរួមចំណែកធ្វើឲ្យប្រសើរឡើងនូវបរិស្ថានរស់នៅក្នុងប្រទេសកម្ពុជាជាពិសេសវិស័យទឹកស្អាត៕

ប្រភពអត្ថបទ៖FreshNew

%d bloggers like this: