ជៀសបាន គួរតែជៀសទៅ ! ភេសជ្ជៈ Soft Drink ញ៉ាំច្រើនពេក អាចបណ្តាលឱ្យពុកឆ្អឹង…

ភេសជ្ជៈ​​​ប្រភេទ​Soft Drink(ភេសជ្ជៈមាន​ជាតិ​ស្ករ​ផ្អែម​ច្រើន)កាល​ណា​ដែល​ស្រូប​ចូល​ក្នុង​រាង​កាយ​​ច្រើន​បណ្តាល​ឱ្យ​​កម្រិត​កាល់​ស្យូម​​​គ្មាន​តុល្យភាពជា​ហេតុ​បណ្តាល​ឱ្យ​​ដង់​ស៊ីតេ​ឆ្អឹង​ធ្លាក់​ចុះនាំ​ឱ្យ​កើត​ជំងឺ​ពុក​ឆ្អឹង​​បាន​។ តាម​ការ​សិក្សា​ថ្មី​​ចុង​ក្រោយ​បាន​ពិនិត្យ​​មើល​ទិន្នន័យ​ពី​​របប​អាហារ​របស់​ស្រ្តី​ជា​អ្នក​ចូល​រួម​​ស្ម័គ្រ​ចិត្ត​ប្រមាណ​ជិត​៧​ម៉ឺន​នាក់ តាម​រយៈ​ការ​ផ្តល់​ព័ត៌មាន​ពី​ អ្នក​ចូល​រួម​ទាំង​នោះ​។ លទ្ធផល​បាន​បង្ហាញ​ឱ្យ​ឃើញ​ថា ស្ត្រី​ចូល​រួម​ដែ​ល​​ញ៉ាំ​ប្រភេទ​ភេសជ្ជៈ​ជាតិ​ស្ករ​ ជា​មធ្យម​១៤​កំប៉ុង ក្នុង​១​សប្តាហ៍​ ឬ​២​កំប៉ុង​ក្នុង​១​ថ្ងៃ មាន​ហានិភ័យ​​នៃ​ជំងឺ​ពុក​ឆ្អឹង​​កើន​ឡើង​ដល់​ទៅ២៦​%ទៅ​៣២​% បើ​ប្រៀប​ទៅ​នឹង អ្នក​ដែល​ពុំ​បាន​ញ៉ាំ​ភេសជ្ជៈ​ប្រភេទ​Soft Drinkនោះ។


​ដោយ​ផ្អែក​តាម​ការ​សិក្សា​ពី​​មុន​ៗ ក្រៅ​ពី​ពពួក​​ភេសជ្ជៈ​ជាតិ​ផ្អែមគ្រឿង​ស្រវឹង​ពពួក​អាល់​កុលក៏​បង្ក​ផល​ប៉ះ​ពាល់​ដល់​ឆ្អឹង​ផង​ដែរដោយ​​សមាស​ធាតុ​នៅ​ក្នុង​ភេសជ្ជៈ​ទាំង​នោះទៅ​រា​រាំង​ការ​ស្រូប​កាល់​ស្យូម​របស់​រាង​កាយ ព្រម​ទាំង​បាន​សម្លាប់​កោសិកា​បង្កើត​ឆ្អឹង​និង​បំផ្លាញ​កោសិកា​សរសៃ​ប្រសាទ​មនុស្ស​។

​ក្រុម​អ្នក​ស្រាវជ្រាវ​​​នៃ​ព្រឹត្តិបត្រ​​វេជ្ជសាស្រ្ត​ Menopause សហរដ្ឋអាមេរិក​ដែល​បាន​ស្រាវជ្រាវ​បញ្ហា​ខាង​លើ​នេះ​​ បាន​ដាស់​តឿន​​​​ជា​ពិសេស​ ​អ្ន​ក​ចូល​ចិត្ត​ញ៉ាំ​ភេសជ្ជៈ​​ជាតិ​ស្ករ គួរ​គិត​គូរ​កាត់​បន្ថយ​​ក្នុង​របប​អាហារ​ដើម្បី​សុខភាព​​។ ដោយ​ឡែកករណី​ខាង​លើ​នេះ​ក្រុម​អ្នក​ស្រាវជ្រាវ​​នឹង​បន្ត​​សិក្សា​​​លម្អិត​បន្ថែម​ដើម្បី​រក​​ទំនាក់​ទំនង​នៃ​ជំងឺ​ពុក​ឆ្អឹងនឹង​មូលហេតុ​បង្ក​​ចម្បង​ផ្សេង​ៗ​​ទៀត៕​​​ដោយDr.មាន រតនា,ត្រួតពិនិត្យដោយDr.ជីពចិត្ត #Medical_news_for_Cambodia






%d bloggers like this: