ករណីពុលត្រីប្រៃ មនុស្ស ប្រុស-ស្រី ចំនួន​២៨​នាក់​ ធ្ងន់​០២​នាក់​ នៅ​ស្រុក​ពួក​ ខេត្តសៀមរាប…

(សៀមរាប)​៖​ កាលពី​ថ្ងៃ​​ទី​០២​ ខែធ្នូ​ ឆ្នាំ​២០១៩​ ចន្លោះ​ពី​ម៉ោង​១១​នឹង​០០​នាទី​ព្រឹក​ដល់​ម៉ោង​១៤​នឹង​០០​នាទី​ ប្រជាពលរដ្ឋ​នៅ​ក្នុង​ឃុំ​ពួក​,ស្រុក​ពួក​,ខេត្តសៀមរាប​ បាន​ពុល​ត្រី​ប្រៃ​ចំនួន​២៨​នាក់​(​ស្រី​១៦​នាក់​)​ធ្ងន់​០២​នាក់​(​ស្រី​២​នាក់​)​។​ ​លោក​វរសេនីយ៍ឯក​ ទេព​ ពុំសែន​ អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ពួក​បានឲ្យ​ដឹង​ថា​ប្រជាពលរដ្ឋ​បាន​ទិញ​ត្រី​ប្រៃ​ពី​ឈ្មោះ​ប៊ូ​ នឿ​ម​ ភេទ​ស្រី​ អាយុ​៣៧​ឆ្នាំ​នៅ​ភូមិ​គោក​ជួន​,ឃុំ​ពួក​,ស្រុក​ពួក​,ខេត្តសៀមរាប​ ដែល​ដាក់​លក់​នៅ​ផ្សារ​ពួក​យក​ទៅ​បរិភោគ​ជាមួយនឹង​បន្លែ​ត្រប់​ ព​ពាយ​ និង​បាយ​ ។​


​ក្រោយ​បរិភោគ​បាយ​រួច​ប្រមាណ​ជាមួយ​ម៉ោង​ក្រោយ​ពួក​គាត់​ចាប់ផ្ដើម​មាន​អាការ​ក្អួតចង្អោរ​ហើយ​ត្រូវ​បាន​យក​មក​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ពួក​ មន្ទីរពេទ្យ​បង្អែក​ខេត្ត​សៀម​រាប​ មណ្ឌល​សុខភាព​ខ្នាត​ និង​ទឹក​វិល​។​ ​បច្ចុប្បន្ន​កម្លាំង​ជំនាញ​បាន​កំពុង​សហការ​ជាមួយ​មន្ត្រី​នៃ​មន្ទីរពេទ្យ​បង្អែក​ចុះ​ពិនិត្យ​ និង​ស្រាវជ្រាវ​ករណី​ខាងលើ​៕






%d bloggers like this: