សម្តេចតេជោ ហ៊ុន សែន បានឧបត្ថម្ភដល់ជនរងគ្រោះ ក្នុងឧប្បទ្ទវហេតុ បាក់រលំអាគារសាលាឆាន់វត្តគោកចក ក្នុងម្នាក់ៗនូវថវិកាចំនួន…

កាលពីរសៀលថ្ងៃទី០២ខែធ្នូឆ្នាំ២០១៩មានឧបទ្ទវហេតុមួយបានកើតឡើងដោយសាលាឆាន់មួយកន្លែងមានកំពស់៨ម៉ែត្រទំហំ៣០ម៉ែត្រគុណនឹង២០ម៉ែត្រសាងសង់មិនទាន់រួចហើយផងស្រាប់តែបាក់រលំធ្លាក់សង្កត់មកលើប្រជាពលរដ្ឋព្រះសង្ឃនិងកម្មករបម្រើការនៅទីនោះដែលធ្វើឲ្យមានអ្នករងរបួសអស់ជាច្រើននាក់។ទន្ទឹមនឹងឧបទ្ទវហេតុខាងលើដែលបាក់សាលាឆាន់នេះដែរគឺបានកើតឡើងនៅវត្តប្រាសាទគោកចកក្រុងសៀមរាបខេត្ដសៀមរាប។

ក្នុងនោះដែរបន្ទាប់ពីទទួលបានដំណឹងខាងលើនេះរួចមកសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជានិងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយរួមជាមួយសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន បានតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះហេតុការណ៍បាក់រលំប្លង់សេអគារសាលាឆាន់នេះបំផុត។

ក្រៅពីការតាមដាននិងចាត់ចែងបញ្ជានៅក្នុងប្រតិបត្តិការសង្គ្រោះនេះហើយសម្តេចតេជោហ៊ុន-សែននិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានឧបត្ថម្ភថវិកាដល់ជនរងគ្រោះដើម្បីដោះស្រាយទុក្ខលំបាកផ្សេងៗផងដែរដោយក្នុងក្រុមគ្រួសារទទួលមរណភាពក្នុងម្នាក់ឧបត្ថម្ភថវិកា២០លានរៀលនិងអ្នករងរបួសក្នុងម្នាក់ទទួលបានថវិកា៣លានរៀល។

គូសបញ្ជាក់ផងដែរថាចំពោះឧបទ្ទវហេតុបាក់រលំប្លង់សេសាលាឆាន់ខាងលើនេះបើតាមរបាយការណ៏រដ្ឋបាលខេត្ដសៀមរាបបានចេញសេចក្ដីប្រកាសព័ត៍មានបានឱ្យដឹងថា៖”គិតត្រឹមវេលាម៉ោង១៩៖០០ថ្ងៃទី០២ខែធ្នូឆ្នាំ២០១៩កម្លាំងសង្រ្គោះរបស់យើងបានរកឃើញជនរងគ្រោះដែលបានធ្លាក់កប់ក្នុងគំនរសំណង់ចំនួន១៦អង្គ/នាក់(ព្រះសង្ឃ០២អង្គ)ក្នុងនោះ៖

រងរបួសធ្ងន់០៤នាក់(ជាងសំណង់០៣នាក់និងប្រជាការពារ០១នាក់)ស្លាប់ចំនួន០៣នាក់នៅពេលបញ្ចូនទៅដល់មន្ទីរពេទ្យហើយរងរបួសស្រាល ចំនួន០៩អង្គ/នាក់(ព្រះសង្ឃចំនួន០២អង្គប្រជាការពារ០១នាក់និងជាងសំណង់ចំនួន០៦នាក់)កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ដសៀមរាប”។










%d bloggers like this: