(Update) គិតមកត្រឹមពេលនេះ យ៉ាងហោចណាស់មនុស្ស៣នាក់បានស្លាប់និង១៦អង្គ/នាក់រងរបួស ក្នងករណីបាក់រលំប្លង់សេសាលាឆាន់

ខេត្តសៀមរាប-គិតមកត្រឹមល្ងាចថ្ងៃ២ធ្នូ២០១៩នេះ ប្រតិបត្តិការជួយសង្គ្រោះជនរងគ្រោះដោយការបាក់រលំប្លង់សេសាលាឆាន់ នៅវត្តប្រាសាទគោកចក ស្ថិតនៅភូមិវាល,សង្កាត់គោកចក,ក្រុងសៀមរាប,ខេត្តសៀមរាប ក្រុមសង្គ្រោះបានរកឃើញជនរងគ្រោះទាំងព្រះសង្ឃនិងគ្រហស្ថសរុបចំនួន ១៦អង្គ/នាក់ ក្នុងនោះស្លាប់៣នាក់ចំណែកអ្នករងរបួសអជ្ញាធរបានជួយសង្គ្រោះរួចនាំយកទៅកាន់មន្ទីរពេទ្យជាមួយនឹងការសន្និដ្ឋានថាជនរងគ្រោះទំនងជាមិនមានសេសសល់ទៀតទេ។


សមត្ថកិច្ចបញ្ជាក់ថា ក្រៅពីជនរងគ្រោះ៣នាក់ដែលស្លាប់មានជនរងគ្រោះចំនួន១៣អង្គ/នាក់រងរបួសរួមមាន៖ របួសធ្ងន់មាន៤នាក់(ជាងសំណង់៣នាក់ និងប្រជាការពារម្នាក់) រងរបួសស្រាលចំនួន៩អង្គ/នាក់ ក្នុងនោះមានព្រះសង្ឃ២អង្គ ប្រជាការពារម្នាក់និងជាងសំណង់៧នាក់)។ ជនរងគ្រោះដែលរងរបួសទាំងអស់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត។ ទោះជាយ៉ាងនេះប្រតិបត្តិការកាយរុករកនៅធ្វើបន្តក្រែងមាននៅសេសសល់ជនរងគ្រោះផ្សេងទៀត៕










%d bloggers like this: