ក្ដៅៗ! វិទ្យាល័យស្រុក សំពៅលូន មានករណីសិស្សសាលាបានដួលសន្លប់បន្តគ្នា រហូតដល់២៧នាក់…

បាត់ដំបង​៖នៅព្រឹកថ្ងៃទី០២ខែវិច្ឆិកា​ឆ្នាំ២០១៩​វេលាម៉ោង៧​នៅ​វិទ្យាល័យស្រុកសំពៅលូនស្ថិតក្នុងភូមិត្រពាំងប្រលឹត,ឃុំសន្តិភាព,ស្រុកសំពៅលូនខេត្តបាត់ដំបងតាមសេចក្តីរាយការណ៍បានឲ្យដឹងថាមានករណីសិស្សសាលាបានដួលសន្លប់បន្តគ្នា២៧នាក់ប្រុសម្នាក់មិនទាន់​ដឹងមូលហេតុច្បាស់លាស់។

​​អធិការស្រុកសំពៅលូនលោ​កពេជ្រ-សា​រ៉ែន បានឲ្យដឹងថាករណីសិស្សដួលសន្លប់ជាច្រើននាក់ខណៈ​កំពុងគោរពទង់ជាតិបា​នបញ្ជូនទៅមណ្ឌលសុខភាព ស្រុកសំពៅលូនបន្តបន្ទាប់ដើម្បីជួយសង្រោះដែលមានរោគសញ្ញា:(វិលមុខ​,រវើរវាយ,​ភ័យខ្លាច​សន្លប់​,សម្ពាធឈាមឡើង​,ចង្វាក់បេះដូងខ្ពស់ចាប់ពី​ ១០០ដង/១នាទី)សង្ស័យជំងឺខ្វះជាតិស្ករ​និងថប់អារម្មណ៍។

​ចំណែកលោកយី-សុ​ងគី ប្រធានមន្ទីរអប់រំយុវជននិ​ងកីឡាខេត្តបាត់ដំបងបា​នឲ្យដឹងថាសិស្សនៅ​វិទ្យាល័យសំពៅលូនបានដួលសន្លប់ទាំងអស់មានចំនួន ២៧នាក់ក្នុងនោះមានប្រុសម្នាក់។

លោ​កប្រធានមន្ទីរបានបញ្ជាក់ទៀតថាមូលហេតុបណ្តាលមកពីក្មេងៗមានការភ័យខ្លាចហើយដូចជាថប់ៗដង្ហើមមុនដំបូងពេលគោរពទង់ជាតិមានក្មេងស្រីម្នាក់បានដួលសន្លប់បន្ទាប់មកក៏មា​នក្មេងដ​ទៃទៀតមានការភ័យខ្លាចបណ្តាលឲ្យសន្លប់ជាច្រើននាក់តែម្តង។រ​ហូតមកដល់ល្ងាចថ្ងៃដដែលនេះសិស្សសាលាទាំងអស់បានធូរស្បើយវិញហើយ៕


%d bloggers like this: