ពិតជាពិសេសណាស់! កូនខ្មែរ​ម្នាក់ បានបញ្ចប់​ការ​សិក្សា​​នៅសាលា​យោធា​ដ៏ល្បីមួយ ​នៅ​សហរដ្ឋអាមេរិក…

យុវជនផាន់-វិទ្យា ជា​កូន​ខ្មែរ​ម្នាក់​ក្នុង​ចំណោម​និស្សិត​កម្ពុជានិង​ប្រទេស​មួយ​ចំនួន​ទៀត​ដែល​មាន​ក្ដី​សុបិន​ចង់​ទទួល​បាន​ការ​សិក្សា​ផ្នែក​យោធា​ឯ​សាលា​ល្បី ​នៅ​សហរដ្ឋ​អាមេរិក​ពេល​នេះ​យុវជន​រូប​នេះបាន​សម្រេច​ក្ដី​សុបិន្ត​របស់​ខ្លួន​បន្ទាប់​ពី​ទទួល​បាន​អាហារូករណ៍​កាល​ពី​ឆ្នាំ២០១៣និង​ទើប​បញ្ចប់​ការសិក្សា​ក្នុង​ឆ្នាំ​ ២០១៧នេះ។មាន​មាឌ​ធំដំបង,រាងរៅ​​មាំ​សម​ជា​កង​យោធា​មួយ​រូបយុវជន​​​វ័យ២៣ឆ្នាំ​រូប​នេះ​បាន​ឲ្យ​ដឹង​ថាគេ​មាន​ក្ដី​ស្រមៃចង់​ក្លាយ​ជា​កងយោធា​មួយ​រូប​ ដើម្បី​ថែរក្សា​មាតុភូមិ​កំណើត​តាំង​ពី​វ័យ​ក្មេង​មក​ម្ល៉េះ។

យុវជន​រូបនេះបានប្រាប់​LIFT-យុវវ័យថា៖តាំង​ពីគេ​ទើប​ជាប់​អាហា​រូករណ៍​ទៅ​សិក្សា​ឯសាលា​យោធា​ដំបូង​កាល​ពីឆ្នាំ​២០១៣ថា«ខ្ញុំ​ស្រឡាញ់​ការងារ​ផ្នែក​យោធាខ្ញុំ​ស្រឡាញ់​ផ្នត់​គំនិត​នៃ​ការបម្រើ​ប្រទេស​ជាតិហើយ​ខ្ញុំ​តែង​តែ​លេខ​​មួយ​នឹង​សកម្មភាព​ជាទាហានម្នាក់​»។

ជាលទ្ធ​ផលថ្មី​មួយ​ទៀត​ដែល​យុវជន​ខ្មែរ​បាន​បញ្ចប់​ការ​សិក្សា​លើ​ជំនាញ​វិទ្យា​សាស្ត្រ​​នយោ​បាយ​ពី​សាលា​យោធា​ដ៏​ល្បី​របស់​សហរដ្ឋ​អាមេរិក​(The-United States-Naval-Academy)ដែល​យុវជន​និងនិស្សិត​រាប់​ម៉ឺន​នាក់​ក្នុង​១ឆ្នាំៗបាន​ប្រឡង​និងប្រាថ្នា​ចង់​បន្ដ​ការ​សិក្សា​នៅ​ទីនោះ​ប៉ុន្ដែ​ក្នុង​១ឆ្នាំ​សាលាយោធា​នេះ​បាន​ជ្រើស​រើស​និស្សិត​តែ​១ពាន់​នាក់​ប៉ុណ្ណោះនៅ​ទូទាំង​សកល​លោក​ឲ្យ​ចូល​សិក្សា​បើ​តាម​ការ​ឲ្យ​ដឹង​ពី​យុវជនវិទ្យា។

យុវជនរូបនេះ​បាន​លើក​ឡើងថាព្រោះ​តែ​ស្រលាញ់​ជំនាញ​យោធា​នេះគេ​បាន​ស្ម័គ្រ​ចិត្ដ​ចូល​បម្រើ​ការ​នៅ​កង​កម្លាំង​ពិសេស​ប្រឆាំង​ភេរវកម្ម​នៅ​ប្រទេស​កម្ពុជា​អស់​រយៈ​ពេល​ពីរឆ្នាំ​ទើប​ព្យាយម​ដាក់​ពាក្យ​ប្រឡងអាហារូប​ករណ៍​ទៅ​បន្ដ​ការ​សិក្សា​នៅ​សាលា​យោធានេះ​ជាប់។វិទ្យា​បាន​រំលឹកថា​«ពីដំបូង​ខ្ញុំ​បាន​ព្យា​យាម​ដាក់​ពាក្យ​សុំ​អាហា​រូបករណ៍​ទៅ​សិក្សា​នៅ​សាលា​យោធា​ឯសហរដ្ឋ​អាមេរិកប៉ុន្ដែ​មិន​ជាប់ក្រោយ​មកខ្ញុំ​បាន​ចំណាយ​​ពេល​ពីរឆ្នាំ​ទៅ​ចូល​បម្រើ​ការ​ងារ​នៅ​កង​កម្លាំង​ភារវកម្ម​ពិសេស​ហើយ​ប្រឹង​ប្រែង​បង្កើន​ការ​សិក្សា​នៅ​ក្នុង​ថ្នាក់​ឲ្យ​បាន​ពិន្ទុ​ខ្ពស់និង​ពង្រឹង​ជំនាញ​ភាសា​អង់គ្លេស​បន្ថែម​ទៀតទើប​ខ្ញុំ​ទទួល​បាន​ឱកាស​អាហា​រូបករណ៍​នេះ​»។

បើ​តាម វិទ្យា នៅ​សាលាយោធា​ឯសហរដ្ឋ​អាមេរិកដែល​គេ​ទៅ​សិក្សា​នោះក៏​មាន​និស្សិត​កម្ពុជា​០២រូប​ទៀត​កំពុង​បន្ដ​ការ​សិក្សា​ដែរ​។ទាក់ទិន​នឹង​ការ​បញ្ចប់​ការ​សិក្សា​ពី​ប្រទេស​ដ៏ល្បី​នៅ​លើ​ពិភព​លោក​ហើយ​វិល​ត្រឡប់​មក​ប្រទេស​វិញ​នេះ វិទ្យាបាន​ប្រាប់​ឲ្យ​ដឹង​ថា​គេ​នឹង​ចូល​ទៅ​បម្រើ​ការ​ជាកង​កម្លាំង​ពិសេស​ប្រឆាំង​ភេរវកម្ម​បន្ត​ហើយ​ប្រសិន​បើ​មាន​ឱកាស​​នឹង​បន្ត​ការ​សិក្សា​បន្ថែម​ទៀត។

សាលា​យោធាThe-U.S.Naval-Academyគឺជា​សាលា​ដ៏ល្បី​មួយ​របស់​អាមេរិក​ដែល​បាន​ផ្ដល់​គុណ​ភាព​អប់រំ​​កម្រិត​ខ្ពស់ទាម​ទាឲ្យ​សិស្ស​សិក្សា​មាន​ការ​ប្រកួត​ប្រជែង​ដែល​គេ​តែង​ហៅ​ថាកង​យោ​ធា​នាវាចរ(Midshipmen)។

និស្សិត​កម្ពុជាដែល​មាន​ទេព្យ​កោសល្យ​ចង់​ប្រឡង​ទៅ​សិក្សា​នៅ​សាលា​យោធា​នេះ​ត្រូវ​មាន​អាយុ​ចាប់​ពី១៧-២២​ឆ្នាំមាន​ចំណេះដឹង​ទូលំទូលាយ​មាន​កម្រិត​ពន្ទុរ​សិក្សា​នៅ​វិទ្យា​ល័យ​ខ្ពស់នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​ស្ថាន​ទូត​សហរដ្ឋ​អាមេរិក​នៅ​កម្ពុជា៕

ប្រភព៖den-sharing

%d bloggers like this: