អបអរសារទ! លោក ឱក ព្រហ្មសុដន្ត្រៈ បានឈ្នះពានរង្វាន់ឆ្នាំ២០២០ ក្រោយពីបានឡើងលើវេទិកា TED ដើម្បីធ្វើការសម្តែងនិងរៀបរាប់បង្ហាញពីរបាំបុរាណរបស់ខ្មែរ ទៅបរទេសឲ្យបានយល់ដឹង

ប្រិយមិត្ដប្រាកដជាទទួលជ្រាបរួចមកហើយដែលកាលពីពេលថ្មីៗនេះវីដេអូមួយត្រូវបានមហាជនរបស់យើងដែលជាអ្នកនិយមប្រើប្រាស់បណ្ដាញសង្គម ហ្វេសប៊ុកបាននាំគ្នាស៊ែរចែករំលែកយ៉ាងច្រើនរហូតទៅដល់ជិត២មុឺនដងឯណោះស្ដីពីបុរសម្នាក់ជាជនជាតិខ្មែររបស់យើងបានធ្វើឲ្យពិភពលោកមានការកោតសរសើររូបលោកជាខ្លាំងព្រោះតែរូបលោកបានឡើងសម្ដែងរបាំរបស់ខ្មែរនៅលើវេទកាTEDមួយដ៏ល្បីឈ្មោះ។

ក្នុងវីដេអូដែលបង្ហោះឡើងកាលពីថ្ងៃច័ន្ទទី២៥ខែវិច្ឆិកាឆ្នាំ២០១៩ដោយម្ចាស់គេហទំព័រហ្វេសប៊ុកផេកឈ្មោះប្រយោជន៍–Brayochបានជួយសម្រួលបកប្រែជាភាសាខ្មែរនិងបានសរសេរប្រាប់ឱ្យដឹងថា៖”(វីដេអូបន្តកន្លែងរៀបរាប់សំខាន់ៗ)លោកឱក-ព្រហ្មសុដន្ត្រៈ(Prumsodun-Ok)ជាបងប្អូនខ្មែរយើង

ដែលបានឡើងមកលើវេទិកាTEDដ៏អស្ចារ្យដើម្បីធ្វើការសម្តែងនិងរៀបរាប់បង្ហាញពីរបាំបុរាណរបស់ខ្មែរទៅបរទេសឲ្យបានយល់ដឹង។ខាងក្រោមនេះជាការនិយាយរៀបរាប់របស់គាត់ទៅបរទេស។(បញ្ចូលអក្សរខ្មែរលើវីឌីអូដោយBrayoch,កុំភ្លេចចុចឡាយផេកដើម្បីតាមដានផុសបន្ត)

យើងមានកាយវិការដៃបួនធំៗដែលយើងប្រើ។តើអាចអនុវត្តជាមួយគ្នាបានទេ?បាទ?យល់ព្រម។នេះគឺជាដើមឈើមួយ,ដើមឈើនោះនឹងដុះឡើង បន្ទាប់មកវានឹងមានស្លឹក។បន្ទាប់ពីវាមានស្លឹកវានឹងមានផ្កាហើយបន្ទាប់ពីវាមានផ្កាវានឹងមានផ្លែ។ផ្លែឈើនោះនឹងធ្លាក់ចុះហើយដើមឈើថ្មីនឹងដុះឡើង។ ហើយនៅក្នុងកាយវិការទាំងបួននោះគឺជាវដ្តនៃជីវិត។កាយវិការទាំងបួននេះត្រូវបានប្រើដើម្បីបង្កើតភាសាទាំងមូលដែលអ្នករបាំសម្តែងចេញ។

ដូច្នេះឧទាហរណ៍ខ្ញុំអាចនិយាយថា“ខ្ញុំ”,“ខ្ញុំ”នៅក្នុងរបាំដែលនឹងត្រូវ“ខ្ញុំ”។ឬខ្ញុំអាចនិយាយថា“ហេអ្នកមកទីនេះមកទីនេះ”,នៅក្នុងរបាំ“មកទីនេះ”ឬ “ទៅទៅ”,“ទៅ ”ហើយអ្វីគ្រប់យ៉ាងពីសេចក្តីស្រឡាញ់រហូតដល់សោកសៅកំហឹងក៏អាចត្រូវបានបង្ហាញតាមរយៈរបាំផងដែរ។ មានសិល្បៈជាក់លាក់មួយនៅក្នុងរបៀបដែលអ្វីៗត្រូវបានត្រង,ផ្លាស់ប្តូរនិងដាក់បញ្ចូលគ្នាដើម្បីបង្កើតលទ្ធភាពក្នុងសិល្បៈ។

ក្នុងពាក្យខ្មែរ“សិល្បៈ”តាមពិតវាមានន័យថា“វេទមន្ត”។អ្នកសិល្បករឬសិល្បការនី,តែមិនមែនជាប្រភេទអ្នកលេងសៀកទេ។ខ្ញុំពិតជាមានមោទនភាពណាស់ដែលខ្ញុំជាអ្នកសិល្បៈបន្តជំនាន់ពីគ្រូរបស់ខ្ញុំគឺ“សូហ្វីលីន-ជៀម-សាហ៊ីរ៉ូ”,ពីគ្រូរបស់គាត់ធ្លាប់ជាតារានៅក្នុងព្រះបរមរាជវាំង,ពីអ្នករបាំបុរាណអង្គរ និងពីអ្នកភូមិដើមដែលមានទម្រង់សិល្បៈដើមកើតឡើង”។

ទន្ទឹមនឹងនេះដែរពិតជារឿងដ៏គួរអោយសែនត្រេកអរមួយនិងមានមោទនភាពជាខ្លាំងដោយយោងតាមការដកស្រង់ចេញពីសារព័ត៍មានBBC-Newsលោក ឱក-ព្រហ្មសុដន្ត្រៈ ធ្លាប់ត្រូវបានចូលរួមសម្ដែងនៅក្នុងព្រឹត្ដិការណ៏ធំៗជាច្រើនដែលបានរៀបចំឡើងដ៏ក្រសួងវប្បធម៌ប៉ុន្ដែអ្វីដែលកាន់តែពិសេសទៀតនោះ គឺរូបលោកទើបតែទទួលបានពានរង្វាន់ឆ្នាំ២០២០ពីមូលនិធិMonette-Horwitz-Trustដែលជាសមាគមមួយដ៏មានឥទ្ធិពលខ្លាំងបំផុតនៅក្នុងម្លុកបំបាត់ការរើសអើងមនុស្សដែលស្រលាញ់ភេទដូចគ្នាផងដែរ”។





ប្រភពអត្ថបទ៖KHOSJA

%d bloggers like this: