(មានវីដេអូ)រន្ធត់ណាស់! រសៀលនេះមានករណីបាក់រលំប្លង់សេ ខណៈកំពុងសាងសាង់នៅវត្តប្រាសាទគោកចក សង្កត់មនុស្សជាង២០នាក់, មនុស្ស៦នាក់ត្រូវបានជួយសង្គ្រោះ…

BREAKINGNEWS:ស្រុតព្រះវិហារកំពុងសាងសាង់នៅវត្តប្រាសាទគោកចក ក្នុងក្រុងសៀមរាបសង្កត់មនុស្សជាង២០នាក់,មនុស្ស៦នាក់ត្រូវបានជួយសង្គ្រោះ
(សៀមរាប)៖ នៅវេលាម៉ោងប្រមាណ៣រសៀលថ្ងៃទី០២ខែធ្នូឆ្នាំ២០១៩នេះ មានហេតុការណ៍បាក់ស្រុតព្រះវិហារកំពុងសាងសង់ នៅវត្តប្រាសាទគោកចក ស្ថិតក្នុងសង្កាត់គោកចក ក្រុងសៀមរាប.ខេត្តសៀមរាប.បណ្ដាលឲ្យសង្កត់មនុស្ស២០នាក់។
សេចក្ដីរាយការណ៍បានឲ្យដឹងថា រហូតមកដល់ពេលនេះកម្លាំងអាជ្ញាធរ និងសមត្ថកិច្ចកំពុងតែជួយសង្គ្រោះយ៉ាងយកចិត្តទុកដាក់ ហើយយកបានមនុស្ស ៦នាក់ហើយ ចេញពីគំនរព្រះវិហារ។ យ៉ាងណាមិញសម្រាប់មូលហេតុមិនទាន់ត្រូវបានសមត្ថកិច្ចបញ្ជាក់ឲ្យដឹងនៅឡើយទេ។សូមអោយនាក់ដែលជាប់នៅក្នុងវិហារផុតគ្រោះទាំងអស់គ្នាផងចុះ🙏😣😔 ព័ត៌មានលម្អិតនឹងជម្រាបជូនពេលក្រោយ៕













%d bloggers like this: