ក្តៅៗ! មុននេះបន្តិចមានការបាក់រលំប្លង់សេ ខណៈដែលកំពុងសាងសង់សាលាឆាន់ បណ្តាលឲ្យមានអ្នករងរបួសជាច្រើននាក់ និងកំពុងជាប់នៅខាងក្នុងប្រមាណជា១០នាក់​…(មានវីដេអូ)

ក្តៅៗ! មុននេះបន្តិចមានការបាក់រលំប្លង់សេខណៈដែលកំពុងសាងសង់សាលាឆាន់ បណ្តាលឲ្យមានអ្នករងរបួសជាច្រើននាក់និងកំពុងជាប់នៅខាងក្នុងប្រមាណជា១០នាក់​…(មានវីដេអូ)
សៀមរាប៖ យោងតាមប្រភពពីប្រជាពលរដ្ឋបានរាយការណ៍ព័ត៌មានជាបឋមនូវករណីបាក់រលំប្លង់សេ ខណៈដែលកំពុងសាងសង់សាលាឆាន់នៅក្នុងវត្តប្រាសាទគោកចក.ខេត្តសៀមរាបបណ្តាលឲ្យមានអ្នករងរបួសជាច្រើននាក់។ ហេតុការណ៍នេះបានកើតឡើងនៅរសៀលថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតនៅក្នុងវត្តប្រាសាទគោកចក សង្កាត់គោកចក ក្រុង/ខេត្តសៀមរាប។

ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថាមានមនុស្សកំពុងជាប់នៅខាងក្នុងប្រមាណជា១០នាក់​ មានរបួសទាំងព្រះសង្ឃ​និងប្រជាពលរដ្ឋ​ដោយខណៈនេះកម្លាំងអាជ្ញាធរ និងសមត្ថកិច្ចកំពុងតែជួយសង្គ្រោះយ៉ាងយកចិត្តទុកដាក់ ហើយយកបានមនុស្ស៦នាក់ហើយចេញពីគំនរព្រះវិហារ។ ព័ត៌មានលម្អិតនឹងជម្រាបជូនពេលក្រោយ៕
ប្រភពពីគណនីហ្វេសប៊ុក៖Long Chamreun/Srey Noch













%d bloggers like this: