លេងចឹងៗអីនរណាមិនភ័យ!! បុរសម្នាក់មិនដឹងកើតអ្វីចុះត្រាំទឹក៧ម៉ោងក្បែរស្ពានហង្សកោះពេជ្រ ផ្អើលសមត្ថកិច្ចនិងសន្តិសុខជួយសែងចេញពីក្នុងទឹកលទ្ធផងចុងក្រោយគឺ…

លេងចឹងៗអីនរណាមិនភ័យ!! បុរសម្នាក់មិនដឹងកើតអ្វីចុះត្រាំទឹក៧ម៉ោងក្បែរស្ពានហង្សកោះពេជ្រ ផ្អើលសមត្ថកិច្ចនិងសន្តិសុខជួយសែងចេញពីក្នុងទឹកលទ្ធផងចុងក្រោយគឺ…
ភ្នំពេញ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើងដោយប្រជាពលរដ្ឋបានប្រទះឃើញបុរសម្នាក់មិនដឹងកើតអ្វី បានចុះត្រាំទឹកអាងនៅមុខហាងBBQតាំងពីម៉ោង៥និង៣០នាទីព្រឹកថ្ងៃទី១ខែធ្នូឆ្នាំ២០១៩ក្បែរស្ពានហង្សកោះពេជ្រ ក្នុងសង្កាត់ទន្លេបាសាក់.ខណ្ឌចំការមន.រាជធានីភ្នំពេញ។ រហូតដល់ម៉ោង១២ថ្ងៃត្រង់ ដដែលទើបផ្អើលសមត្ថកិច្ច។

តាមប្រភពព័ត៌មានពីសន្តិសុខម្នាក់បានអោយដឹងថា មុនពេលកើតហេតុកាលពីវេលាម៉ោង៥និង៣០នាទីព្រឹកគេបានឃើញបុរសខាងលើស្លៀកពាក់ស្អាតបាត ស្លៀកខោខោប៊យ.ពាក់ស្បែកជើងប៉ាត់តា.ពាក់អាវយឺតដៃពណ៌ខ្មៅ មិនដឹងកើតអ្វីបានចុះមកត្រាំទឹកមុខក្រុមហ៊ុនBBQក្បែរស្ពានហង្ស លុះដល់វេលាម៉ោង១២ថ្ងៃត្រង់ហើយនៅតែមិនងើប ខ្លាចបុរសខាងលើនេះមានបញ្ហាសុខភាពសន្តិសុខរូបនេះក៏រាយការណ៍ជូនសមត្ថកិច្ចដើម្បីចុះមកពិនិត្យ

ដោយបុរសជាសន្តិសុខខាងលើរួមនិងអ្នករត់កង់បីឥណ្ឌា ជួយលើកបុរសខាងលើនេះឡើងគោកមកដាក់ហាលថ្ងៃអស់រយៈពេលជាច្រើនម៉ោងទើបសមត្ថកិច្ចចុះមកដល់ ទើបបុរសខាងលើដឹងខ្លួនហើយងើបដើរចេញបាត់ដោយមិនដឹងថាគាត់កើតអីឬមានឈ្មោះអ្វីនោះទេ៕

%d bloggers like this: