(មានវីដេអូ) របៀបធ្វើសាច់គោរុំផ្សិតទឹកជ្រលក់ពិសេស ធានាថាឆ្ងាញ់…

គ្រឿងផ្សំ៖ សាច់គោ៥០០ក្រាម,ទឹកប្រេងខ្យង១ស្លាបព្រាបាយ,ម្រេច១/២ស្លាបព្រាកាហ្វេ,អំបិល១/២ស្លាបព្រាកាហ្វេ,ផ្សិតម្ជុល២៥០ក្រាម(កាត់ឬសចេញ)។ គ្រឿងផ្សំទឹកជ្រលក់៖ ទឹកម្ទេស១ស្លាបព្រាបាយ,ទឹកសៀង២ស្លាបព្រាបាយ,​ទឹកស៊ីអ៊ីវ១ស្លាបព្រាបាយ,ម្ទេសហុយឬម្សៅម្ទេស១ស្លាបព្រាកាហ្វេ, ស្ករស២ស្លាបព្រាកាហ្វេ, ម្រេច១/២ស្លាបព្រាកាហ្វេ, ទឹក១ស្លាបព្រាបាយ, ទឹកដោះគោខាប់១ស្លាបព្រាបាយ, ល្ងស១ស្លាបព្រាបាយកន្លះ។
វិធីធ្វើ៖


១.យកសាច់គោហាន់ស្តើងៗរួចដាក់លាយជាមួយទឹកប្រេងខ្យង ម្រេច និងអំបិលច្របល់ចូលគ្នាឲ្យសព្វល្អហើយទុកមួយឡែក។
២.យកចានដាក់លាយគ្រឿងផ្សំទឹកជ្រលក់ ទឹកម្ទេស,ទឹកសៀង,ទឹកស៊ីអ៊ីវ,ស្ករ,ម្រេច,អំបិល, ទឹកដោះគោខាប់,ម្ទេសហុយឬម្ទេសម៉ត់និងទឹកកូរចូលគ្នាឲ្យសព្វ រួចដាក់ល្ងសចូលកូរចូលគ្នាហើយទុកមួយឡែក។
៣.បន្ទាប់មកទៀតយកសាច់គោមករុំផ្សិតរួចហើយយកទៅដាក់ចៀនឬអាំង ឆ្អិនហើយដាក់ចានញ៉ាំជ្រលក់ជាមួយទឹកជ្រលក់ឆ្ងាញ់អស់ទាស់៕






ចុចមើលវីដេអូពីវិធីធ្វើនៅខាងក្រោម៖

%d bloggers like this: