សូមជ្រាបជាដំណឹង ! អាកាសធាតុនឹងចុះត្រជាក់ខ្លាំងនៅថ្ងៃទី…

បន្ទាប់ពីបានធ្វើការពិនិត្យនិងតាមដានលើស្ថានភាពអាកាសធាតុជាប្រចាំទាំងក្នុងតំបន់និងដោយឡែកសម្រាប់កម្ពុជាក្រសួងធនធានទឹកនិងឧតុនិយម សូមជម្រាបជូនដំណឹងដល់សាធារណជនឲ្យបានជ្រាបថាដោយសារឥទ្ធិពលនៃការធ្លាក់ចុះជ្រលងសម្ពាធខ្ពស់ពីប្រទេសចិន គួបផ្សំនឹងខ្យល់មូសុងឦសានខ្លាំង បាននិងកំពុងមានឥទ្ធិពលជាបន្តបន្ទាប់មកលើកម្ពុជា។ ស្ថានភាពអាកាសធាតុបែបនេះនឹងធ្វើឲ្យបណ្តារាជធានីខេត្តមួយចំនួនក្នុងព្រះរាជាណាចក្រកម្ពុជាចុះត្រជាក់ជាបន្តបន្ទាប់ចាប់ពីថ្ងៃទី៥-៩ ខែធ្នូ ឆ្នាំ២០១៩ ក្នុងនោះមាន៖


១- ខេត្តឧត្តរមានជ័យ,ព្រះវិហារ,ប៉ៃលិន,ស្ទឹងត្រែង,រតនគិរី,និងមណ្ឌលគិរី សីតុណ្ហភាពអប្បបរមាមានពី១៦-១៨°Cនិងសីតុណ្ហភាពអតិបរមា មានពី ២៥-២៧°C។
២- ខេត្តពោធិ៍សាត់,បាត់ដំបង,បន្ទាយមានជ័យ,សៀមរាប,កំពង់ធំ,ក្រចេះនិងខេត្តកោះកុងសីតុណ្ហភាពអប្បបរមាមានពី១៨-២០°Cនិងសីតុណ្ហភាពអតិបរមាមានពី២៦-២៨°C។

៣- រាជធានីភ្នំពេញ,ខេត្តកណ្តាល,កំពង់ស្ពឺ,កំពង់ឆ្នាំង,កំពង់ចាម,ត្បូងឃ្មុំ,ព្រៃវែងនិងខេត្តស្វាយរៀង សីតុណ្ហភាពអប្បបរមាមានពី២១-២៣°Cនិងសីតុណ្ហភាពអតិបរមាមានពី២៦-២៨°C ។
៤- ខេត្តតាកែវ,កែប,កំពត,និងខេត្តព្រះសីហនុសីតុណ្ហភាពអប្បបរមាមានពី២២-២៤°Cនិងសីតុណ្ហភាពអតិបរមាមានពី២៧-២៩°C។ យោងលើស្ថានភាពធាតុអាកាសដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋជាពិសេសវីរៈកងទ័ពដែលឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែនក្នុងភូមិសាស្រ្តតំបន់ជួរភ្នំដងរែកនិងតំបន់ខ្ពង់រាបភាគឦសានសូមមេត្តាប្រុងប្រយ័ត្នបង្ការនិងថែរក្សាសុខភាពពីធាតុអាកាសចុះត្រជាក់នេះ។




%d bloggers like this: