ពិតជាទឹកចិត្តល្អមែន! ជប៉ុនខ្លាចខ្មែរធ្វើកសិកម្មប្រើជាតិគីមីច្រើននិងមិនបានផលល្អ ទើបក្រុមហ៊ុនជប៉ុនមួយស្ម័គ្រចិត្តជួយដោយ…

មកទល់ពេលនេះប្រទេសកម្ពុជាមានក្រុមហ៊ុនផ្គត់ផ្គង់និងចែកចាយផលិតផលកសិកម្មដូចជាជីថ្នាំកសិកម្មជាច្រើនមុខនិងច្រើនប្រភេទស្ទើររាប់មិនអស់។

អ្នកជំនាញកសិកម្មហើយក៏ជាអគ្គនាយកនៃក្រុមហ៊ុន”ហាយ៉ាស៉ីដា-យេផេន-អេហ្គ្រីខលឈ័រ”(Hayashida-Japan-Agriculture)ជាជនជាតិជប៉ុនដែលបានចុះធ្វើកិច្ចការងារកសិកម្មដោយផ្ទាល់ដល់កសិដ្ឋានកសិកម្មសឹងគ្រប់ខេត្តក្រុងក្នុងប្រទេសកម្ពុជាបានលើកទ្បើងថាដោយមើលឃើញថាការអនុវត្តបច្ចេកទេសកសិកម្មនិងការប្រើប្រាស់ជីថ្នាំកសិកម្មរបស់ប្រជាកសិករនិងអ្នកធ្វើកសិកម្មជាច្រើនក្នុងប្រទេសកម្ពុជានៅពុំទាន់យល់ច្បាស់និងអនុវត្តការប្រើប្រាស់បានត្រឹមត្រូវនៅទ្បើយនោះទើបក្លាយជាកត្តាឲ្យថ្លៃដើមផលិតកើនទ្បើងនិងជះឥទ្ធិពលអាក្រក់បំផុតដល់អ្នកកំពុងប្រើប្រាស់(ប្រើប្រាស់ថ្នាំ)អ្នកបរិភោគជាពិសេសគឺដីសម្រាប់ដាំដុះនិងជាពិសេសបរិស្ថានដាំដុះទាំងមូលដូចជាខ្យល់និងទន្លេបឹងបួរតែម្តងរងការបំពុលជាខ្លាំង។

ដើម្បីចូលរួមការអភិវឌ្ឈវិស័យកសិកម្មក្នុងប្រទេសកម្ពុជាឲ្យបានប្រសើរទ្បើងលោកជំនាញការរូបនេះបានលើកទ្បើងបន្ថែមទៀតថា:អ្នកផលិតត្រូវការឲ្យយល់ច្បាស់អំពីហេតុផលនិងតម្រូវការប្រើប្រាស់ជីថ្នាំ។ដោយសារហេតុផលមួយនេះហើយទើបក្រុមហ៊ុន”ហាយ៉ាស៉ីដា-យេផេន-អេហ្គ្រីខលឈ័រ”(Hayashida-Japan Agriculture)របស់លោកផ្គត់ផ្គង់ផលិតផលកសិកម្មដោយពុំធ្វើការចែកចាយតាមដេប៉ូនោះទេ។

លោកបញ្ជាក់ថាក្រុមហ៊ុនមានគោលការណ៍លក់២ចំណុច៖១.ស្តាប់ឲ្យបានច្បាស់៖ក្រុមហ៊ុនចំណាយពេលជាមួយអតិថិជនដើម្បីទទួលបានព័ត៌មានអំពីការដាំដុះបញ្ហានិងតម្រូវការដើម្បីកុំឲ្យគាត់ជួបបរាជ័យដោយការប្រើប្រាស់ជីថ្នាំនេះ។បច្ចុប្បន្នផលិតរបស់ក្រុមហ៊ុនកំពុងផ្គត់ផ្គង់មានដូចជាជីសរីរាង្គនិងសុវត្ថិភាព ដែលមានគុណភាពខ្ពស់ជាច្រើនប្រភេទនាំចូលពីប្រទេសជប៉ុនដល់អ្នកប្រើប្រាស់ដោយផ្ទាល់ទាំងសហគមន៍កសិកម្មម្ចាស់កសិដ្ឋានកសិកម្មជាដើមដូច្នេះអាចគ្រប់គ្រងបានអំពីប្រសិទ្ធភាពនិងបញ្ហាប្រឈមផ្សេងៗអំពីផលិតផលរបស់ក្រុមហ៊ុនលោក។

២.ផ្តល់ការប្រឹក្សាឲ្យបានជាក់ច្បាស់៖មកទល់ពេលនេះអ្នកធ្វើកសិកម្មពេលទៅកន្លែងលក់ជីថ្នាំគាត់ដឹងជាមុនហើយថាគាត់ត្រូវទិញអ្វី១ដើម្បីត្រទ្បប់មកវិញជាក់ជាមិនខាន។ដោយទ្បែកក្រុមហ៊ុន”ហាយ៉ាស៉ីដា”ចង់ឲ្យអតិថិជនមានអារម្មណ៍ថាទីនេះដូចជាមន្ទីរពេទ្យសំរាប់ដំណាំរបស់គាត់អញ្ចឹងដែរ។ដូច្នេះអតិថិជនអាចយករូបភាពដំណាំឬសំណាកដីឬកូនដំណាំមកជួបពិភាក្សាដោយផ្ទាល់ជាមួយអ្នកជំនាញជាដុកទ័រជនជាតិជប៉ុនថែមទៀតផង។ដើម្បីចៀសវាងការប្រើប្រាស់ពុំចំគោលដៅនាំឲ្យខ្ជះខ្ជាយនិងប៉ះពាល់សុខភាពអ្នកផលិតអ្នកទទួលទានដែលកាន់តែធ្ងន់ធ្ងរនោះគឺបរិស្ថានដីតែម្តង។

លោកបន្ថែមថា«ក្នុងនាមខ្ញុំជាអ្នកជំនាញកសិកម្ម១រូបយល់ឃើញថា:សកម្មភាពរបស់ក្រុមហ៊ុនហាយ៉ាស៉ីដាកំពុងតែធ្វើបច្ចុប្បន្នគឺកំពុងចូលរួមជួយតម្រង់ទិសដៅបច្ចេកទេសរបស់អ្នកផលិតដើម្បីបង្កើនការផលិតកសិផលដែលសុវត្ថិភាពនាំចូលទៅក្នុងទីផ្សារទាំងក្នុងនិងក្រៅប្រទេស»៕








ប្រភព៖wearekhmer.com

%d bloggers like this: