ពិតជាពិសេសណាស់ប្រទេសគេ! ថៃឈប់អនុញ្ញាតឲ្យនាំចូល​ រថយន្តមួយទឹក ចូលក្នុងប្រទេសខ្លួនហើយ បាប់ពីខែឆ្នូនេះតទៅ ដោយសារតែ…

ក្រសួងពាណិជ្ជកម្មថៃបានឱ្យដឹងថាការនាំចូលរថយន្តជជុះនឹងមិនត្រូវបានអនុញ្ញាតទៀតទេចាប់ពីថ្ងៃទី១០ខែធ្នូឆ្នាំ២០១៩ដោយសារអាជ្ញាធរចង់បង្កើនការទប់ស្កាត់ការបន្លំភាពមិនប្រក្រតី,អំពើពុករលួយនិងការបំពុលបរិស្ថាន។លោកKeerati-Ratchanoអគ្គនាយកនៃនាយកដ្ឋានពាណិជ្ជកម្មបរទេសនិយាយថានាយកដ្ឋានរបស់លោកកំពុងត្រៀមហាមឃាត់ការនាំចូលរថយន្តជជុះទៅប្រទេសថៃដែលត្រូវបានណែនាំដោយក្រសួងពាណិជ្ជកម្ម។ការហាមឃាត់នេះត្រូវបានប្រកាសជាលើកដំបូងនៅក្នុងខែកក្កដាហើយនឹងចូលជាធរមាននៅថ្ងៃទី១០ខែធ្នូខាងមុខនេះ។


កាសែតThe-Nationបានរាយការណ៍ថាការលើកលែងមួយនឹងត្រូវធ្វើឡើងសម្រាប់យានជំនិះឯកទេសដែលបានបរិច្ចាគដល់អង្គការមិនស្វែងរកប្រាក់ចំណេញឬរដ្ឋាភិបាលនិងសហគ្រាសរដ្ឋ។ទាំងនេះអាចរួមបញ្ចូលទាំងរថយន្តសណ្ដោងត្រាក់ទ័រ,រថយន្តសង្គ្រោះបន្ទាន់ឬរថយន្តពន្លត់អគ្គីភ័យ។ការហាមឃាត់នេះអនុវត្តតែចំពោះការនាំចូលរថយន្តដែលប្រើសម្រាប់ការប្រើប្រាស់ផ្ទាល់ខ្លួនប៉ុណ្ណោះ។រថយន្តដែលត្រូវបានប្រើប្រាស់ផ្សេងទៀតដូចជា៖យានយន្តការទូត, រថយន្តគំរូសម្រាប់ការស្រាវជ្រាវនិងការធ្វើតេស្ត,យានយន្តដែលត្រូវកែប្រែសម្រាប់នាំចេញ,យានយន្តសម្រាប់ដាក់តាំងសារមន្ទីរនិងរថយន្តយោធាគឺមិនរងផលប៉ះពាល់នោះឡើយ។





អត្ថបទ៖KhmerNote

%d bloggers like this: