ជួយស៊ែរបន្តផង! វិធីងាយៗ៣យ៉ាង មានប្រសិទ្ធភាព ក្នុងការជួយព្យាបាលជំងឺឫសដូងបាត…

វិធីងាយៗ៣យ៉ាងអាចជួយព្យាបាលជំងឺឫសដូងបាតយ៉ាងមានប្រសិទ្ធភាពសម្រាប់អ្នកដែលមិនទាន់សម្រេចចិត្តថាវះកាត់
វិធីទី១៖
*ធាតុផ្សំ៖
១/មើមឆៃថាវ២/ទឹកឃ្មុំសុទ្ធ:ជាដំបូងយកមើមឆៃថាវកន្លះមើមមកលាងទឹកឲ្យស្អាតរួចកាត់ក្បាលចោលបុកឬក្រឡុកអោយម៉ដ្ឋច្របាច់យកទឹក១ស្លាបព្រាបាយលាយជាមួយទឹកឃ្មុំ១ស្លាបព្រាបាយការលាយនេះសម្រាប់ការហូបម្តងរួចកូរឲ្យសព្វចូលគ្នារួចហើយហូបមុនពេលចូលគេង។**សូមកុំហូបទឹកតាមក្រោយតែបើពិបាកទ្រាំខ្លាំងអាចផឹកទឹកបន្តិចបានហើយធ្វើម្តងសម្រាប់ហូបម្តងមិនធ្វើទុកទេ។
–សំរាប់អ្នកដែលទើបតែកើតហូប១ថ្ងៃ១ដង។
–សំរាប់អ្នកដែលកើតយូរហើយហូប១ថ្ងៃ៣ដងព្រឹកថ្ងៃល្ងាចក្រោយហូបបាយ២០នាទីហូបរាល់ថ្ងៃរយៈពេល១អាទិត្យឡើងនឹងមានប្រសិទ្ធភាព។
វិធីបន្ថែម៖កោសមើមថៃថាវលាយជាមួយទឹកឃ្មុំរួចញាត់ចូលរន្ធគូទពេលដេកយប់រយៈពេល៧ម៉ោងតែ៣ថ្ងៃនឹងបានជា។ប្រភពពីFacebookដែលបងប្អូនជាច្រើនបានបង្ហោះនិងអ្នកដែលគាត់អនុវត្តវិធីនេះបានទទួលផលល្អ។វិធីដែលមានអ្នកធ្លាប់ព្យាបាលបែបធម្មជាតិបានជាមានច្រើនរបៀបការផុសនេះខ្ញុំជ្រើសរើស១ក្នុងចំណោមវិធីទាំងនោះ។សម្រួលដោយ៖អ៊ាង សុផល្លែត


វិធីទី២៖
*គ្រឿងផ្សំដែលអ្នកត្រូវការ៖
–ដំឡូងបារាំង១ដុំ–ប្រេងអូលីវ(Olive-អាចរកទិញបាននៅផ្សារទំនើបក្នុងតម្លៃ១០,៥ដុល្លារក្នុងមួយដប)១ស្លាបព្រាកាហ្វេ។
*របៀបធ្វើ៖
–កោសយកសាច់ដំឡូងរួចលាយជាមួយប្រេងអូលីវ
–រួចយកល្បាយដំឡូងលាយរួចមួយចិបមកដាក់លើប៉ុងសំឡីទន់ៗហើយយកទៅបិទត្រង់មាត់ទ្វារធំ
–ទុកវាចោលមួយយប់រួចដកបោះចោលនៅព្រឹកបន្ទាប់។
*នេះគឺជារបៀបប្រើឱសថធម្មជាតិនេះក្នុងករណីឫសដូងបាតកើតនៅខាងក្នុងជ្រៅ៖
–ហាន់ដំឡូងជាចំណិតរួចហើយកាត់វាមួយចំណិតវែងដូចចង្កឹះ
–ស្រោចប្រេងអូលីវពីលើចំណិតដំឡូងវែងនោះរួចរុញវាចូលរន្ធគូទរបស់អ្នក
–ទុកវាចោលមួយយប់ឫសដូងនឹងស្វិតទៅវិញហើយពេលអ្នកចាប់ផ្តើមបត់ជើងធំនឹងបានស្រួលឡើងវិញ។
អត្ថបទ៖KhmerRead


វិធីទី៣៖
#វិធីធ្វើ៖
១.យកប្រទាលកន្ទុយក្រពើរបកសំបកចេញកោសយកតែចាហួយក្នុង(យកល្អគួរកិននឹងម៉ាស៊ីនទឹកក្រឡុកដើម្បីឱ្យរ៉ាវងាយស្រួលក្នុងការបូម)។អាចសុំគ្នាបានមិនអស់លុយទេ
២.ទិញសឺរ៉ាំងលេខធំបំផុត(តំលៃ1800-2000៛)សំរាប់បូមទឹកសាច់ប្រទាលដែលបានកិនរួច។
៣.គួរគប្បីមានទុយោដែលគេប្រើសំរាបសុងនោម(ដូចបង្ហាញក្នុងរូប)មកកាត់កន្ទុយចោលហើយផ្នែកក្បាលដែលមានក្បាល២កាត់១ចេញដោយលៃឱ្យល្មមនឹងរន្តសារាំង(មានរូប)តំលៃប្រហែល2500៛។
៤.យកgel(ជែល)ល្អិលៗលាបចុងទុយោនោះនិងមាត់ទ្វាធំកន្លែងដែលត្រូវបាញ់បញ្ចូល។(បើមិនមានទេប្រើទឹកប្រទាលលាបផ្ទាល់តែម្តង។
៥.រុញទុយោនោះចូលមុនសិនសឹមភ្ជាប់សារាំងតាមក្រោយ(អាចរុញចូលរាក់ឬជ្រៅតាមកន្លែងដែលចេញឈាមឬសសៃប៉ោងនោះ)។
៦.បាញ់បញ្ចូលក្នុងទ្វាធំជាការស្រេច។
ចូរធ្វើដូច្នេះ២ឬ៣ដងក្នុង១ថ្ងៃម្តង១សឺរ៉ាំងរយៈពេល២-៣ថ្ងៃអ្នកនឹងបានស្បើយ។
ប្រភពអនុវត្តបានផលជាក់ស្តែងពីប្អូនប្រុស៖Sambath-Meas
***សូមពិនិត្យនិងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់និងអស់លទ្ធភាពជាមុន។វិធីនេះគួរប្រើសាកល្បងនៅពេលដែអ្នកមិនមានជម្រើសណាផ្សេង។

%d bloggers like this: