Shareមួយបងប្អូន🇰🇭❤️! អបអរសាទរ👏!! ក្រុមគោព្រៃកម្ពុជា​អាយុក្រោម១៩ឆ្នាំមានឱកាសឡើងទៅវគ្គផ្តាច់ព្រ័តពានរង្វាន់ ​AFC U19 ជាលើកដំបូងក្នុងប្រវត្តិសាស្រ្ត…

Shareមួយបងប្អូន🇰🇭❤️!អបអរសាទរ👏!!ក្រុមគោព្រៃកម្ពុជា​អាយុក្រោម១៩ឆ្នាំមានឱកាសឡើងទៅវគ្គផ្តាច់ព្រ័តពានរង្វាន់AFC U19ជាលើកដំបូងក្នុងប្រវត្តិសាស្រ្ត…
ភ្នំពេញ៖ ទីបំផុតក្រុមជម្រើសជាតិយុវជនអាយុក្រោម១៩ឆ្នាំកម្ពុជា បានឡើងជុំផ្ដាច់ព្រ័ត្រឬវគ្គ១៦ក្រុមចុងក្រោយនៃពានរង្វាន់យុវជនជើងឯកអាស៊ីឆ្នាំ២០២០AFC U-19Championship2020)ជាផ្លូវការហើយបន្ទាប់ពីក្រុមU19គូវែតបានប្រកួតស្មើក្រុមU19ប៉ាឡេស្ទីន ដោយលទ្ធផល៣-៣ដែលទើបបញ្ចប់ការប្រកួតមុននេះនៅប្រទេសអូម៉ង់។

សម្រាប់ការចែកគ្នា១ពិន្ទុម្នាក់ក្នុងជំនួបបញ្ចប់ពូលAរបស់ក្រុមទាំងពីរខាងលើ បានក្លាយជាកាដូយ៉ាងពិសេសសម្រាប់ក្រុមគោព្រៃជំទង់កម្ពុជាបង្កើតប្រវត្តិសាស្ដ្រឡើងជុំផ្ដាច់ព្រ័ត្រលើកដំបូង ក្នុងនាមក្រុមលេខ២ល្អជាងគេទាំង៥ក្រុមព្រោះក្រុមU19គូវែតដែលកំពុងឈរកំពូលតារាងបណ្ដោះអាសន្ន រកបានត្រឹម៨ពិន្ទុក្នុងពូល ហើយដកពិន្ទុប្រកួតជាមួយក្រុមបាត់តារាងគឺក្រុមប៉ាគីស្ថាន ពួកគេនៅសល់ត្រឹម៥ពិន្ទុប៉ុណ្ណោះផ្ទុយពីក្រុមU19កម្ពុជាដែលកាត់កងការប្រកួតជាមួយក្រុមបាត់តារាង(ម៉ារីអាណាខាងជើង)កម្ពុជានៅសល់៦ពិន្ទុ។

ដូច្នេះក្រោមការដឹកនាំរបស់លោកGyotoku Koji ពេលនេះក្រុមជម្រើសជាតិU19កម្ពុជាគឺបានទទួលកៅអីវគ្គ១៦ក្រុមចុងក្រោយនៃពានរង្វាន់យុវជនជើងឯកអាស៊ីឆ្នាំ២០២០ជាផ្លូវការហើយ ទោះបីពូលAនៅសល់១ប្រកួតទៀតរវាងក្រុមU19អ៊ីរ៉ាក់ប៉ះក្រុមU19អូម៉ង់នាយប់នេះក៏ដោយ។ ការប្រកួតបញ្ចប់ពូលAនេះបើសិនអ៊ីរ៉ាក់ឈ្នះពួកគេក៏នឹងទទួលបានកៅអីវគ្គ១៦ក្រុមចុងក្រោយ ក្នុងនាមក្រុមកំពូលតារាងតែបើស្មើគេនឹងគិតទៅលើផលសងគ្រាប់បាល់ជាមួយគូវែត ព្រោះបច្ចុប្បន្នអ៊ីរ៉ាក់កំពុងមាន៧ពិន្ទុក្នុងដៃ។ប៉ុន្ដែករណីអ៊ីរ៉ាក់ចាញ់វិញក្រុមត្រូវឡើងវគ្គបន្ដគឺគូវែត៕ មានពាក្យអ្វីចង់ផ្ញើរទៅកាន់ពួកគាត់អត់បងប្អូន?🇰🇭


ប្រភព៖ freshnewsasia

%d bloggers like this: