កូនខ្មែរស៊ែរមួយផង! នេះហើយអ្នកស្រី ត្រឹង ងា ដែលជាអ្នកនិពន្ធសៀវភៅ “អរិយធម៌ខ្មែរ” ដ៏ល្បីល្បាយ!

ប្រិយមិត្តជាច្រើនសុទ្ធតែបានកាន់អាននូវសៀវភៅ“អរិយធម៌ខ្មែរ”ដែលសៀវភៅនេះនិយាយរៀបរាប់រឿងរ៉ាវលម្អិតជាច្រើនទាក់ទងនឹងអរិយធម៌ខ្មែរឲ្យកូនខ្មែរជំនាន់ក្រោយៗបានដឹង។សៀវភៅនេះដែរនិពន្ធដោយអ្នកស្រីត្រឹង-ងា ដែលមនុស្សមួយចំនួនតូចមិនស្គាល់អ្នកស្រី។

នាពេលថ្មីៗនេះផងដែររូបភាពបច្ចុប្បន្នរបស់អ្នកស្រីត្រឹង-ងាត្រូវបានបង្ហាញឡើងដោយកញ្ញាអ៊ុង-ចន្ទសោភា.អ្នកអានព័ត៌មានទូរទស្សន៍ដ៏ល្បីឈ្មោះមួយរូប។កញ្ញាអ៊ុង-ចន្ទសោភាបានរៀបរាប់ថា៖“ទីបំផុតខ្ញុំបានជួបសម្ភាសន៍អ្នកស្រីត្រឹង-ងា(ឈ្មោះដើមឡាយ-ហ៊ុនគី)ដែលជាម្ចាស់សៀវភៅអរិយធម៌ខ្មែរ។

សៀវភៅនេះបោះពុម្ពតាំងពីឆ្នាំ១៩៧៤ហើយបានប្រើប្រាស់និងមានសារៈសំខាន់មកដល់សព្វថ្ងៃក្នុងប្រព័ន្ធអប់រំ។អ្នកគ្រូអាយុ៨៤ឆ្នាំហើយ។ស្វាមីអ្នកស្រីលោកត្រឹង-ងាក៏ជាអ្នកនិពន្ធសៀវភៅប្រវត្តិសាស្ត្រខ្មែរដ៏ល្បីល្បាញប៉ុន្តែត្រូវបានសម្លាប់នៅក្នុងគុកទួលស្លែងក្នុងសម័យខ្មែរក្រហម”។

សូមបញ្ចក់ផងដែរថាអ្នកស្រីត្រឹង-ងា(ឬអ្នកស្រីឡាយ-ហ៊ុនគី)កើតនៅថ្ងៃទី២៤វិច្ឆិកា១៩៣៥នៅភូមិស្រមោច,ឃុំ-ស្រុកព្រះនេត្រព្រះខេត្តបាត់ដំបងជាសាស្ត្រាចារ្យបរិញ្ញាបត្រអក្សរសាស្ត្រខ្មែរជានាយិកាសាលាមធ្យមសិក្សាកម្រិត២ស្រុកមង្គលបូរីឆ្នាំ១៩៨៥-១៩៨៦និងជានាយិកានៃវិទ្យាល័យមង្គលបូរីនៅថ្ងៃទី២៤កក្កដា១៩៩០។ក្រៅពីសៀវភៅ“អរិយធម៌ខ្មែរ”ស្នាដៃអ្នកស្រីក៏ត្រូវបានបញ្ចូលក្នុងសៀវភៅថ្នាក់ទី១២ដូចជាអត្ថបទ(ថ្វីត្បិតជា-កូនស្រី)៕





អត្តបទ៖CAMBOSOCIAL