សម្រង់គតិបណ្ឌិតទាំង ១០ឃ្លារបស់បុគ្គលល្បីៗ លើកទឹកចិត្តអ្នកឲ្យក្លាហានរឹងមាំ មានក្ដីសង្ឃឹម

មនុស្សគ្រប់គ្នាប្រាថ្នាចង់បានជីវិតពោរពេញដោយក្ដីស្រលាញ់ និងភាពរីកចម្រើន។ ប៉ុន្តែមានពេលខ្លះជីវិតរបស់អ្នកដូចជាអស់ថាមពល ខ្វះការជំរុញលើកទឹកចិត្ត អស់សង្ឃឹម។ មនុស្សមួយចំនួនបណ្ដោយខ្លួនរហូតដល់បាក់ទឹកចិត្ត អស់សង្ឃឹម ហើយឈានដល់សម្លាប់ខ្លួនទៀតផង។ ដូចនេះ ការលើកទឹកចិត្តគឺពិតជាមិនអាចខ្វះបានសម្រាប់មនុស្សគ្រប់រូប ដើម្បីបន្ដដំណើរជីវិតទៅមុខទៀត។ ខាងក្រោមនេះគឺជាសម្រង់គតិបណ្ឌិតទាំង ១០ឃ្លា ដែល លើកទឹកចិត្តអ្នកឲ្យក្លាហានមានក្ដីសង្ឃឹម៖

១) «នៅពេលដែលអ្នកចង់ជោគជ័យដូចអ្នកចង់បានខ្យល់ដកដង្ហើម នោះអ្នកនឹងទទួលបានជោគជ័យជាក់ជាមិនខាន។» Eric Thomas

២) «ភាពជោគជ័យជាប់ទាក់ទងជាមួយនឹងសកម្មភាព។ មនុស្សជោគជ័យបន្ដសកម្មភាពរបស់ពួកគេទៅមុខ បើទោះបីជាពួកគេបង្កើតកំហុសក៏ដោយ ពួកគេមិនដែលបោះបង់ឡើយ។» Conrad Hilton

៣) «អ្នកមិនអាចហែលឆ្លងសមុទ្របានទេ បើសិនអ្នកគ្រាន់តែឈរហើយសម្លឺងមើលទឹក។» Rabindranath Tagore

៤) «ជីវិតចាប់ផ្ដើមនៅពេលដែលអ្នកចាកចេញពីភាពស្រណុកស្រួល។» Neale Donald Walsch

៥) «ឪកាសមិនកើតឡើងនៅចំពោះមុខអ្នកនោះទេ អ្នកត្រូវតែបង្កើតវា។» Chris Grosser

៦) «ខ្ញុំមិនទទួលជោគជ័យដោយការប្រាថ្នាឬការទន្ទឹងរង់ចាំនោះទេ ប៉ុន្តែតាមរយៈការធ្វើការដើម្បីសម្រេចវា។» Estée Lauder

៧) «កុំបណ្ដោយឲ្យសេចក្ដីភ័យខ្លាចនៃបរាជ័យមានអំណាចជាងភាពរីករាយក្នុងភាពជោគជ័យ។» Robert Kiyosaki

៨) «ខ្ញុំមិនមែនបរាជ័យនោះទេ ខ្ញុំគ្រាន់តែរកឃើញ១០ ០០០វិធីដែលមិនដំណើរការប៉ុណ្ណោះ។» Thomas Edison

៩) «ផ្លាស់ប្ដូរជីវិតរបស់អ្នកថ្ងៃនេះ កុំប្រថុយនឹងអនាគត។ ធ្វើសកម្មភាពឥលូវនេះ កុំពន្យាពេល។» Simone de Beauvoir

១០) «បរាជ័យមិនអាចយកឈ្នះខ្ញុំបាននោះទេ ប្រសិនបើការតាំងចិត្តដើម្បីជោគជ័យមានឥទ្ធិពលខ្លាំងក្លាជាង។» Og Mandino

%d bloggers like this: