អ្នកកើតឆ្នាំទាំង៣នេះ នឹងសោយសុខគំនរទ្រព្យសម្បត្តិហូរហៀរនៅពេលចាស់ទៅ

មិនមែនគ្រប់គ្នាសុទ្ធតែកើតមកដោយមានសំណាងមានទ្រព្យសម្បត្តិ និងទទួលបានភាពជោគជ័យក្នុងជីវិតឡើយ វាអាស្រ័យលើការខិតខំប្រឹងប្រែងធ្វើការងារ។ ក្នុងចំណោមឆ្នាំទាំង ១២ នោះមាន តែ ៣ ប៉ុណ្ណោះដែលអាចមានជីវភាពសុខស្រួលទៅបន្ទាប់ពីអាយុ ៣៥ ឆ្នាំ រហូតដល់ពេលចាស់ទៅ៖
១) ឆ្នាំមមី


បន្ទាប់ពីអាយុ ៣៥ ឆ្នាំទៅ អ្នកកើតឆ្នាំនេះអាចមានជីវភាពកាន់តែរលូន និងរកទទួលទានមានភាពអំណោយផលខ្លាំង។ លើសពីនេះទៀតអ្នកកើតឆ្នាំមមីត្រូវបានគេស្គាល់ថា ជាមនុស្សម្នាក់ដែលស្វាហាប់ មានជំនឿចិត្ត និងសប្បុរសបំផុត។
២) ឆ្នាំរកា


អ្នកកើតឆ្នាំរកាគឺជាមនុស្សដែលមានសមត្ថភាពក្នុងការបង្កើតភាពគួរឲ្យជឿជាក់ជាមួយអ្នកដទៃ។ ដូច្នេះបន្ទាប់ពីអាយុ ៣៥ ឆ្នាំទៅពួកគេក្លាយជាអ្នកដឹកនាំល្អ ហើយជីវិតគឺសម្បូរបែបណាស់។នៅពេលពួកគេចាស់ៗទៅជារឿយៗមានឯករាជ្យក្នុងការគិត និងផ្នែកហិរញ្ញវត្ថុល្អប្រសើរ ព្រោះធ្លាប់មានបទពិសោធន៍ច្រើន ហើយឱកាសល្អៗនឹងកើតឡើងដោយស្វ័យប្រវត្តិ។
៣) ឆ្នាំកុរ


នៅអាយុ ៣៥ ឆ្នាំឡើងទៅ អ្នកកើតឆ្នាំកុរតែងតែធ្វើឲ្យអ្នកដទៃកោតសរសើរពីជីវិត និងវិបុលភាព។ ដោយមិនគិតពីបុរស ឬស្ត្រី អ្នកគ្រប់គ្នានឹងមានអាជីពមានស្ថិរភាព ហើយអាពាហ៍ពិពាហ៍មានសុភមង្គលបំផុត។ នៅពេលនោះអ្នកអាចនឹងទិញបានផ្ទះធំទ្រនំខ្ពស់រស់នៅដោយខ្លួនឯង៕

%d bloggers like this: