ឥទ្ធិពលគ្រឿងញៀនធ្វើឲ្យនារីម្នាក់ បីកូនស្រីរបស់ខ្លួន ទើបកើតបាន៩ថ្ងៃ យកទៅជ្រលក់ទឹកទន្លេ….
ភ្នំពេញ៖ នារីម្នាក់សង្ស័យប្រើប្រាស់សារធាតុញៀនហួសកម្រិត(បែកថ្នាំ)បានបីកូនរបស់ខ្លួនទើបកើតបាន៩ថ្ងៃទៅជ្រលក់ទឹកទន្លតែសំណាងល្អ ត្រូវពលរដ្ឋប្រទះឃើញទាន់ពេល នាំគ្នាជួយយកទារករងគ្រោះទៅសង្គ្រោះទាន់ពេល។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦ល្ងាចថ្ងៃទី២៥ខែវិច្ឆិកាឆ្នាំ២០១៩ ស្ថិតតាមមាត់ទន្លេក្នុងតំបន់មិនរៀបរយភូមិផ្សារតូច,សង្កាត់ទួលសង្កែទី១,ខណ្ឌឫស្សីកែវ។នារីជាម្តាយដែលបីកូនទៅជ្រលក់ទឹកទន្លេនេះនេះមានឈ្មោះ(ទូច គឹមសៀងហៃ)អាយុ២៤ឆ្នាំមានទីលំនៅក្រុមទី១៤,ភូមិផ្សារតូច,សង្កាត់ទួលង្កែទី១,ខណ្ឌឫស្សីកែវ។ ចំណែកកូនស្រីរងគ្រោះមានឈ្មោះ(ច័ន្ទ មុន្នីនាថ)អាយុ៩ថ្ងៃ។
ប្រភពព័ត៌មានឲ្យដឹងថាមុនពេលកើតហេតុនារីខាងលើបានបីកូនស្រីរបស់ខ្លួនទើបតែមានអាយុបាន៩ថ្ងៃ ដើរឡើងលើស្ពានបន្ទះក្តារពេលនោះស្រាប់តែនាងចាប់ជើងកូនឡើងលើជ្រលក់លើកជ្រលក់លើកក្នុងទឹកទន្លេថែមទាំងស្រែកគំរាមថាបើអ្នកណាហ៊ានចូលជួយកូននេះនាងនឹងទម្លាក់ចូលទឹកតែម្តងពេលនោះប្រជាពលរដ្ឋបានព្យាមលួងលោមចូលទៅក្បែរនាងនិងបានចាប់យកកូនចេញពីនាងរួចយកទៅសង្គ្រោះរួចផុតពីសេចក្តីស្លាប់និងរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានជួយអន្តរាគមន៍តែម្តង។
ក្រោយកើតហេតុសមត្ថកិច្ចនិងចៅសង្កាត់បានកោះហៅនារីជាម្តាយនិយាយគ្នាហើយសម្រេចប្រគល់ទារកនោះទៅឲ្យសង្គមកិច្ចខណ្ឌឬស្សីកែវមើលថែជំនួស ចៀសវាងមានគ្រោះថ្នាក់ដល់ក្មេងដោយប្រការណាមួយ៕